ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គយធ្វើកំណែទម្រង់ជាកញ្ចប់ដើម្បីជួយដល់វិស័យឯកជន

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបញ្ចេញនូវវិធានការកែទម្រង់ថ្មីជាកញ្ចប់ដើម្បីជួយដល់វិស័យឯកជនឱ្យមានសន្ទុះឡើងវិញ បន្ទាប់ពីមានការណែនាំពីនាយករដ្ឋមន្ត្រី។ វិធានការទាំងនោះរួមមានការកាត់បន្ថយថ្លៃរដ្ឋបាលគយ ការគ្រប់គ្រងការនាំចូល និងគាំពារសុខភាពសាធារណៈ និងការសម្រួលនីតិវិធីគយឱ្យកាន់តែងាយស្រួល។

ការប្រកាសពីកំណែទម្រង់នេះធ្វើឡើងនៅសាលាជាតិគយ ព្រឹកថ្ងៃច័ន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីនៃអគ្គនាយកដ្ឋាន និងផ្នែកឯកជនផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយលោក គុណ ញឹម បានថ្លែងថាការកែទម្រង់នេះគឺធ្វើឡើងថាលទ្ធផលនៃជំនួបរវាងរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅត្រង់ចំណុចទី៤ ដែលបានដាក់ឱ្យអគ្គនាយកដ្ឋានគយទទួលខុសត្រូវ។

ក្នុងចំណុចទី៤ នៃលទ្ធផលនៃជំនួបរវាងរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានតម្រូវឱ្យគយសម្រួលវិធានការបញ្ចញទំនិញ លើកកម្ពស់ប្រសិទ្ធភាពសេវា ជំរុញការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច បន្ថែមម៉ោងផ្ដល់សេវារបស់មន្ត្រីគយនៅពេលយប់ ជំរុញការបណ្ដុះបណ្ដាល និងផ្ដល់អាជ្ញាបណ្ណជើងសារគយ និងការពង្រឹងការគ្រប់គ្រងលើការនាំចូលដោយខុសច្បាប់នូវសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីជាដើម។

លោក គុណ ញឹម ថា៖ «វិធានការមួយចំនួននឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០២៤ នេះទៅហើយ»

វិធានការដែលនឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៤ រួមមានការសម្រួលវិធានការបញ្ចេញទំនិញ បង្កើនប្រសិទ្ធភាពសេវា និងជំរុញការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច កាត់បន្ថយលើតម្លៃរដ្ឋបាល ខណៈការគ្រប់គ្រងការនាំចូលសាច់បង្កនឹងចាប់ផ្ដើមនៅខែឧសភា ឆ្នាំ២០២៤ ដោយមានពាក់ព័ន្ធនឹងក្រសួង ស្ថាប័នច្រើន។

អគ្គនាយកគយបានបន្ថែមថា វិធានការថ្មីនេះនឹងធ្វើឱ្យចំណូលរបស់អគ្គនាយកដ្ឋានមានការថយចុះ តែវាបានជួយសម្រាលបន្ទុកចំណាយរបស់វិស័យឯកជនបានច្រើន។

លោកថា៖ «ជារួមគឺមានការលះបង់! រាជរដ្ឋាភិបាលមានការលះបង់កាត់បន្ថយចំណាយក្នុងទម្រង់ជាកម្រៃពាក់ព័ន្ធផ្សេងៗនោះគឺសុខចិត្តបាត់បង់ប៉ុន្ដែឱ្យបន្ថូរដោះបន្ទុករបស់វិស័យឯកជន»

គួរឱ្យដឹងដែរថាវិធានការថ្មីរបស់អគ្គនាយកដ្ឋានគយនៅពេលនេះគឺបន្ទាប់ពីមានការដាក់ចេញវិធានការពីនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងផ្នែកឯកជនដើម្បីពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា និងចូលរួមកសាងភាពធន់នៃខឿនសេដ្ឋកិច្ចជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក