ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍គាំទ្រព្រឹត្តិការណ៍ “បុណ្យភ្នំ” ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍គាំទ្រព្រឹត្តិការណ៍ “បុណ្យភ្នំ” (Phnom Festival) ដែលរៀបចំដោយវិស័យឯកជន ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍។

តំណាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គុជ បញ្ញាសា បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival)” ដោយមានការចូលរួមពីរដ្ឋបាលស្រុកវាលវែង វិស័យឯកជន និងទេសចរប្រមាណ ៣០០រូប ក្រោមកិច្ចសហការរៀបចំដោយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាហ្វេភ្នំ ក្រុមហ៊ុន Wonderpass Technology Solo Landscapes និង Kai Creative Station នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

លោក គុជ បញ្ញាសា បានឱ្យដឹងថា ព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival)” ខាងលើរៀបចំឡើងក្នុងគោលបំណង ជំរុញចលនាទេសចរណ៍ក្នុងស្រុកស្របតាមស្មារតីរបស់ក្រសួងទេសចរណ៍ “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគតំបន់ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ រមណីយដ្ឋានទេសចរណ៍ប្រណិត និងធម្មជាតិដ៏ស្រស់ បំព្រងសមជាគោលដៅ “បុប្ផាលាក់ខ្លួន” នៃខេត្តពោធិ៍សាត់។

ទន្ទឹមនោះ ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងភ្ជាប់ទំនាក់ទំនងរវាងវិស័យរដ្ឋាភិបាល និងឯកជន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគគោលដៅទេសចរណ៍នៅក្នុងតំបន់ភ្នំ១៥០០ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍នានា ព្រមទាំងជំរុញលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយឌីជីថល និងការកក់សំបុត្រ ចូលរួមតាមប្រព័ន្ធ Wonderpass Technology។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival)” បានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៣ និង ២៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបរិវេណហាងភ្នំកាហ្វេ ស្ថិតនៅភ្នំ១៥០០ ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ដោយមានការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក