លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

អ៉ីស្រាអែលបើកការវាយប្រហារលើតំបន់បរិសុទ្ធនៃសាសនាគ្រិស្ត និងសម្លាប់មនុស្សជិត ១០០នាក់

អ៉ីស្រាអល៖ សម្តេចប៉ាប Francis បានសំដែងការសោកស្ដាយចំពោះសង្រ្គាមនៅក្នុងដែនដីបរិសុទ្ធនៃសាសនាគ្រិស្ត ខណៈដែលមន្រ្តីសុខាភិបាលប៉ាឡេស្ទីនបានអះអាងថា ការវាយប្រហារតាមដែនអាកាសបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់នៅចំថ្ងៃបុណ្យណូអែល ដែលជាការវាយប្រហារដ៏សាហាវបំផុតមួយនៅតំបន់ហ្គាហ្សា ក្នុងរយៈពេលនៃការប្រយុទ្ធប្រមាណជា ១១សប្តាហ៍រវាងកងកម្លាំងអ៉ីស្រាអែល និងកងកម្លាំងហាម៉ាស។ 

គួរឱ្យដឹងថា ការវាយប្រហារពីសំណាក់កងកម្លាំងអ៉ីស្រាអែលបានធ្វើឡើងនៅរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនឈានដល់អធ្រាតថ្ងៃទី២៥ ខែធ្នូ។ ប្រជាជនក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានឱ្យដឹងថា អ៉ីស្រាអែលបានបង្កើនការវាយប្រហារ និងការបាញ់ផ្លោងតាមអាកាស និងលើដីទៅលើទីតាំង Al-Bureij ស្ថិតនៅចំកណ្តាលតំបន់ហ្គាហ្សាតែម្ដង។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Ashraf Al-Qidra ប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧០នាក់បានស្លាប់ភ្លាមៗក្នុងការវាយប្រហារលើតំបន់ Maghazi នៅកណ្តាលតំបន់ហ្គាហ្សានេះ ដែលភាគច្រើននៃជនរងគ្រោះគឺជាស្រ្តី និងកុមារ។ 

ដោយឡែក កងទ័ពអ៉ីស្រាអែលបាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍នៃឧប្បត្តិហេតុក្នុងតំបន់ Maghazi ហើយបានប្តេជ្ញាចិត្តកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។ ក្រុមហាម៉ាស់បដិសេធការចោទប្រកាន់របស់អ៉ីស្រាអែលដែលបាននិយាយថា កងកម្លាំងរបស់ខ្លួនធ្វើប្រតិបត្តិការតែនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ឬប្រើប្រាស់ជនស៊ីវិលជាខែលការពារខ្លួន។ អឌ្ឍចន្ទក្រហម​ប៉ាឡេស្ទីន​បាន​ផ្សព្វផ្សាយ​វីដេអូ​នៃ​អ្នក​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ វីដេអូនោះបានឱ្យដឹងថា កងទ័ពអ៉ីស្រាអែលកំពុងទម្លាក់គ្រាប់បែកលើផ្លូវសំខាន់ៗក្នុងតំបន់ហ្គាហ្សា ដោយរារាំងការឆ្លងកាត់នៃរថយន្តសង្គ្រោះ និងរថយន្តសង្គ្រោះបន្ទាន់។ 

បព្វជិតគ្រិស្តសាសនិក​បាន​លុប​ចោល​ការ​ប្រារព្ធ​ពិធី​អបអរសាទរបុណ្យណូអែលនៅ​ក្រុង​បេថ្លេហិម ដែលស្ថិតនៅក្នុងតំបន់ West Bank ជាទីកន្លែងនៃកំណើតរបស់ព្រះយេស៊ូកាលពីជាង ២,០០០ឆ្នាំមុន។ សម្តេចប៉ាប ហ្វ្រង់ស៊ីស ថ្លែងថា៖ "យប់នេះ ដួងចិត្តរបស់យើងគឺនៅបេថ្លេហិម ជាកន្លែងដែលព្រះអង្គម្ចាស់នៃសន្តិភាពត្រូវបានរងបញ្ហាសាជាថ្មី ដោយភាពឥតប្រយោជន៍នៃសង្រ្គាម ដោយការប៉ះទង្គិចគ្នានៃអាវុធដែលសូម្បីតែថ្ងៃនេះរារាំងទ្រង់ពីការស្វែងរកទីកន្លែងគង់នៅក្នុងពិភពលោក"។ មុនមានការវាយប្រហារនេះ​គ្រិស្តសាសនិកប៉ាឡេស្ទីន ក៏បានប្រារព្ធពិធីបុណ្យណូអែលនៅទីក្រុងបេថ្លេហិម ជាមួយនឹងការអុជទៀន និងការអធិស្ឋានសម្រាប់សន្តិភាពនៅតំបន់ហ្គាហ្សា ជំនួសឱ្យការប្រារព្ធពិធីធម្មតា៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក