ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោប្រាប់ទៅពិធីការិនី ហ៊ិន ចាន់និរ័ត្ន និងលោក ឌី ពេជ្រ បើខឹងគ្នា ត្រូវស្តាប់បទ «ស្រអែមនឹកបង»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសចូលរួមមង្គលការរបស់ពិធីការិនី ហ៊ិន ចាន់និរ័ត្ន និងលោក ឌី ពេជ្រ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់គូស្វាមីភរិយាមួយនេះ ដោយសម្តេចមានបំណងចង់កាត់សរសៃសក់ កូនកំលោះ ទុកឱ្យកូនក្រមុំ ប៉ុន្តែដោយសារតែកន្ត្រៃអត់មុត។ សម្តេចតេជោ ក៏បានប្រាប់ឱ្យគូស្វាមីភរិយា ប្រសិនខឹងគ្នា ត្រូវចាក់បទចម្រៀង «ស្រអែមនឹកបង»។

សម្តេចធិបតីមានប្រសាសន៍ដូច្នេះថា៖ «ហេតុអីបានជាខ្ញុំចង់កាត់សក់ ចង់កាត់សក់ប៉ុន្មានសរសៃដើម្បីឱ្យនិរ័ត្នទុក ប្រសិនជាមានការខឹងគ្នាណាមួយត្រូវចាក់ចម្រៀងស្រអែមនឹកបងដែលអ្នកស្រី ហ៊ឹម ស៊ីវន ច្រៀងអំបាញ់មិញនេះ កាលណាចាក់ចម្រៀងហ្នឹងភ្លាម អ្វីដែលយើងខឹងគ្នាទាំងប៉ុន្មានគឺបាត់បង់អស់»

នាល្ងាចថ្ងៃមង្គលការ សម្តេចតេជោក៏បានផ្តល់ការភ្ញាក់ផ្អើលមួយដោយតំណាងជាមេបាទាំងសងខាង និងកូនកំលោះ និងកូនក្រមុំ ថ្លែងអំណរគុណដល់ភ្ញៀវកតិ្តយសទាំងអស់ដែលបានអញ្ជើញមកចូលរួមមង្គលការនាឱកាសនោះ។

សម្តេចតេជោ មានប្រសាសន៍ថា៖ «ថ្ងៃនេះអ្នកទាំងអស់គ្នានៅទីនេះពិតជាមានការភ្ញាក់ផ្អើលចំពោះវត្តមានរបស់ខ្ញុំតំណាងឱ្យក្រុមគ្រួសារ ហេតុអ្វីបានជាមានរឿងនេះ ខ្ញុំនៅតែបញ្ជាក់ថា ឈាមច្បាស់ជាខាប់ជាងទឹក ខ្ញុំត្រូវមានការទទួលខុសត្រូវជាមួយនឹងអាពាហ៍ពិពាហ៍នេះ ដោយសារយើងជាតួអង្គខាងប្រុស យើងត្រូវមានការទទួលខុសត្រូវ»

សម្តេចតេជោ បានផ្សំផ្គុំគូស្វាមីភរិយាមួយនេះ ដោយរើសថ្ងៃសុក្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃអាពាហ៍ពិពាហ៍អ្នកទាំងពីរ។ សម្តេចបានលើកឡើងថា៖ «ឥឡូវខ្ញុំមានឈ្មោះថា អាចារ្យសុក្រ ចូលស្តីដណ្តឹងក៏អាចារ្យសុក្រ រើសថ្ងៃសុក្រ ហើយថ្ងៃរៀបអាពាហ៍ពិពាហ៍ក៏ថ្ងៃសុក្រ ប៉ុន្តែថ្ងៃសុក្រ យើងរើសចំពេលខែខ្នើត គឺយើងមិនរើសចំពេលរនោចនោះឡើយ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក