វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នាយករដ្ឋមន្រ្តីកាណាដា ហៅលោក Trump ថាជាអ្នកគំរាមកំហែងដល់កិច្ចការអាកាសធាតុពិភពលោក

កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីចុងសប្តាហ៍នេះថា ប្រសិនបើបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ទទួលបានជ័យជម្នះនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នោះនឹងអាចជះឥទ្ធិពលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោក Trump ដែលបដិសេធការស្រាវជ្រាវជាវិទ្យាសាស្ត្រនៃការប្រែប្រួលអាកាសធាតុបាននិយាយកាលពីសប្តាហ៍មុនថា ប្រសិនបើអាចជាប់ឆ្នោតលោកនឹងមានវិធានការលើកិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារអាមេរិក ដែលអាមេរិកគ្រោងនឹងផ្តល់ទៅកាន់មូលនិធិសកលដើម្បីជួយប្រទេសកំពុងអភិវឌ្ឍកាត់បន្ថយការបំភាយឧស្ម័ន។ លោក Donald Trump បានជ្រើសយកការវាយប្រហារទៅលើការវិនិយោគរបស់រដ្ឋបាល Biden ក្នុងថាមពលកកើតឡើងវិញជាផ្នែកស្នូលនៃសារយុទ្ធនាការរបស់ឃោសនារបស់លោក។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយ Canadian Broadcasting Corp លោក Trudeau និយាយថា៖ "បាទ! វាពិតជាមានការព្រួយបារម្ភច្រើន ពិសេសជុំវិញបញ្ហាបរិស្ថាន ដែលបញ្ហានេះកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការឆ្ពោះទៅមុខលើការការពារ និងកសាងសេដ្ឋកិច្ចនាពេលអនាគត"។ លោកបន្តថា៖ "ការត្រឡប់មកកាន់តំណែងជាប្រធានាធិបតីសាជាថ្មីរបស់លោក Trump អាចនឹងមានផលប៉ះពាល់លើការប្រយុទ្ធប្រឆាំងទៅនឹងការបម្រែបម្រួលអាកាសធាតុ នឹងពន្យឺតការវិវឌ្ឍន៍របស់ពិភពលោក ដែលមិនមែនជាបញ្ហារបស់កាណាដាមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបញ្ហារួមមួយរបស់ពិភពលោក"។ 

ច្បាប់កាត់បន្ថយអតិផរណារបស់លោក Biden ដែលបានរៀបរាប់ពីការវិនិយោគដ៏ធំ ក្នុងគោលបំណងដើម្បីពន្លឿនការផ្លាស់ប្តូរដែលមិនប៉ះពាល់ដល់បរិស្ថាន (Green Trasition) បានជំរុញឱ្យប្រទេសកាណាដាចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តធំៗដែលកំពុងស្វែងរកទីកន្លែងឈរជើងសំរាប់ការផលិតរថយន្តអគ្គិសនី និងគ្រឿងបន្លាស់ ថ្ម និងអាគុយសម្រាប់រថយន្តអគ្គិសនីជាអាទិ៍។ 

គួរបញ្ជាក់ថា លោក Justin Trudeau មានទំនាក់ទំនងយ៉ាងរង្គោះរង្គើរជាខ្លាំងជាមួយលោក Trump និងធ្លាប់ហៅអតីតប្រធានាធិបតីរូបនេះថា "ជាមនុស្សមិនស្មោះត្រង់ និងទន់ខ្សោយ" ខណៈនាយករដ្ឋមន្រ្តីកាណាដារូបនេះគឺជាមេដឹកនាំដំបូងគេបំផុតដែលបានអបអរជ័យជម្នះការបោះឆ្នោតឆ្នាំ២០២០ របស់លោក Biden៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក