អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ចូលរួមរាប់ថយក្រោយក្នុងមហាព្រឹត្តិការណ៍ប្រគុំតន្ត្រីឆ្លងឆ្នាំលើឆ្នេរសមុទ្រ ដំបូងគេបង្អស់នៅកម្ពុជា “Element” Countdown Music Festival


ខេត្តព្រះសីហនុ៖ ទទួលយកបទពិសោធន៍ឆ្លងឆ្នាំដ៏អស្ចារ្យ ជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ “Element” Music Festival ដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅឯគម្រោងអភិវឌ្ឍន៍ Bay of Lights ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី៣០ និងទី៣១ ខែធ្នូ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ “Element” Music Festival នេះនឹងមានការចូលរួមពីសំណាក់ឌីជេលំដាប់ពិភពលោករួមមាន DJ Yellow Claw និង DJ NERVO អមជាមួយវត្តមានឌីជេល្បីឈ្មោះក្នុងតំបន់ជាច្រើនរូបទៀតមានដូចជា DJ Wukong ក្រុម Hypertrain DJ Da Tweekaz DJ 22 Bullets រួមទាំងសិល្បករល្បីឈ្មោះជាច្រើនរូបទៀត។


ព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំលើមាត់ឆ្នេរនេះ ត្រូវបានរៀបចំឡើងដោយ One Asia Ventures ជាក្រុមហ៊ុនដែលមានបទពិសោធន៍ ៩ឆ្នាំក្នុងការរៀបចំព្រឹត្តិការណ៍កម្សាន្ត និងមានកេរ្តិ៍ឈ្មោះក្នុងតំបន់អាស៊ី។ One Asia Ventures បានរៀបចំព្រឹត្តិការណ៍ចំនួន ៥០០ព្រឹត្តិការណ៍ប្រកបដោយជោគជ័យ និងបានទាក់ទាញអ្នកចូលរួមសរុបជិត ១លាននាក់ ហើយសម្រាប់ព្រឹត្តិការណ៍ “Element” Music Festival នេះដែរ រំពឹងថានឹងមានអ្នកចូលរួម ១៤ ០០០នាក់។

អ្វីដែលពិសេស និងកាន់តែងាយស្រួល ភ្ញៀវដែលចូលរួមក្នុងពិធីប្រគំតន្ត្រីនេះ អាចធ្វើការកក់កន្លែងស្នាក់នៅជិតនឹងទីតាំងព្រឹត្តិការណ៍ប្រគំតន្ត្រីនេះផ្ទាល់តែម្ដង គឺនៅឯរីសត Summer Bay Beach Club & Cabins នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដែលទើបតែបើកដំណើរការជាផ្លូវការកាលពីថ្មីៗកន្លងទៅនេះ។ មិនត្រឹមតែងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីតាំងប្រគំតន្ត្រីនោះទេ ប៉ុន្តែភ្ញៀវក៏អាចទទួលអាហារដ៏ឈ្ងុយឆ្ងាញ់ដែលមានច្រើនជម្រើស ដ៏ដូចជាកម្សាន្តលេងជាមួយការជិះទោង Reverse Bungee ដែលមានតែមួយគត់នៅកម្ពុជា និងកម្សាន្តអារម្មណ៍ជាមួយកីឡាទឹកជាច្រើនប្រភេទផងដែរ។


លើសពីការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី “Element” Music Festival នេះ គម្រោងអភិវឌ្ឍន៍ Bay of Lights ក៏ឈ្មុសឈ្មុរក្នុងការអភិវឌ្ឍ ដើម្បីអាចក្លាយជាគោលដៅដ៏ទាក់ទាញបំផុតប្រចាំតំបន់ឥណ្ឌូចិន តាមរយៈការបើកដំណើរការអគារតាំងបង្ហាញដ៏ទំនើប (Business Center) ទីលានវាយកូនហ្គោលរយៈចម្ងាយឆ្ងាយខ្នាតអន្តរជាតិ ក៏ដូចជាទីលានប្រណាំងរថយន្ត Go-Kart នៅដើមឆ្នាំ២០២៤។ ទាំងនេះគឺផ្នែកមួយនៃចក្ខុវិស័យដ៏វែងឆ្ងាយរបស់គម្រោង Bay of Lights ក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលដ៏រស់រវើក និងសម្បូរបែបដើម្បីក្លាយជាគោលដៅទេសចរណ៍ដ៏មានកេរ្តិ៍ឈ្មោះក្នុងតំបន់ឥណ្ឌូចិន។

ដើម្បីទទួលយកបទពិសោធន៍ឆ្លងឆ្នាំដែលពិបាកនឹងបំភ្លេចជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រី “Element” Music Festival លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមអំពីការទិញសំបុត្រចូលរួមតាមរយៈ៖ ទូរសព្ទ ៖ +888 (0)89 948 871 (សម្រាប់ភាសាអង់គ្លេស) / +៨៨៨ (0)៨៦ ៩៩៩ ១៨២/+៨៨៨ (០) ១៧ ៥០៥៤៤៤ (សម្រាប់ភាសាខ្មែរ)។

សម្រាប់ទំព័រហ្វេសប៊ុក Bay of Lights Entertainment ៖ http://tinyurl.com/Bay-of-Lights-Entertainment ។ វិបសាយរបស់ Wonder Pass៖ http://tinyurl.com/Element-Musice-Festival ។ កម្មវិធីទូរសព្ទដៃរបស់ Wonder Pass៖ http://tinyurl.com/Wonder-Pass-App



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក