ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរផ្អាកចរាចរណ៍បណ្តោះអាសន្នត្រង់ចំណុចស្ពានបេតុងអូរលាជ ដោយសារមានស្នាមប្រេះបែក

ព្រៃវែង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចស្ពានបេតុងអូរលាជ ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

បើតាមមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បច្ចុប្បន្នស្ថានភាពស្ពាន បេតុងអូរលាជ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចគ.ម ១៩-០៧៥ ស្ថិតក្នុងឃុំ ឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលរងការខូចខាតដោយមានស្នាមប្រេះបែក និងស្រុតផ្នែក កម្រាលស្ពាន ចំនួនមួយកន្លែង។

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅទីតាំងខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលទំហំការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ ក៏ដូចជាចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។

តែយ៉ាងណាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវវាង ទៅផ្លូវជាតិលេខ១ នៅចំណុចផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ទៅចំណុចផ្សារកំពង់សឹង ស្រុកព្រះស្ដេច និងតាមផ្លូវខេត្តលេខ៣១១ ទៅផ្សារឈើកាច់ ស្រុកបាភ្នំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក