ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការសម្រេចឃុំខ្លួនជនបង្កដែលបើករថយន្ត Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក

ភ្នំពេញ៖ តុលាការបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ ព្រហ្ម វិចិត្រសុសក្ដា ដែលបើករថយន្តបុកបុរសម្នាក់ដែលជាកីឡាករវាយសីស្លាប់ នៅខណ្ឌទួលគោក បន្ទាប់ពីជនបង្ករូបនេះចូលខ្លួនសារភាពនៅស្នងការរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យនេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅ ចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។

ទន្ទឹមនោះ ចៅក្រមស៊ើបសួរបង្គាប់ឱ្យភ្នាក់ងារសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៃក្រសួងមហាផ្ទៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ហើយប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) នៃក្រសួងមហាផ្ទៃទទួល និងឃុំខ្លួនជននេះរហូតដល់មាន បទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។ គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវ បានបង្ហាញក្នុងករណីចាំបាច់។

គួរឱ្យដឹងដែរថា ជនសង្ស័យខាងលើបានចូលខ្លួនសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ និងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានបទបញ្ជាពីនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក