ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងបន្តចុះត្រជាក់ដល់ ១៦អង្សា រយៈពេល ២ថ្ងៃទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា នឹងបន្តចុះត្រជាក់ដល់ ១៦អង្សា រយៈពេល ២ថ្ងៃទៀត។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តឥទ្ធិពលគ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសនៅតាមបណ្តាខេត្តជាប់ក្បែរនឹងភូមិសាស្ត្រជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានបន្តត្រជាក់នៅពេលព្រឹក។

តំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមាពី១៧ ដល់ ២២អង្សា ក្នុងនោះ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី ១៧ ដល់ ១៩អង្សា។

ទន្ទឹមនោះ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៦ ដល់ ១៨អង្សា។ ដោយឡែក តំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមាពី ២១-២៣អង្សា។

ក្រសួងបានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាននឹងចុះខ្សោយ ដោយធាតុអាកាសត្រជាក់ថមថយ ជាមួយនឹងសីតុណ្ហភាពកើនឡើង។

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក