វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ជនបង្កបើករថយន្ដ Jeep បុកបុរសម្នាក់ស្លាប់នៅខណ្ឌទួលគោក បានចូលសារភាពកំហុសហេីយ

ភ្នំពេញ៖ ជនសង្ស័យ ព្រហ្ម វិចិត្រសុសក្ដា ដែលបេីករថយន្តបុកបុរសម្នាក់ដែលជាកីឡាករវាយសីស្លាប់នៅខណ្ឌទួលគោក ពេលនេះបានចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហេីយ ខណៈការចូលខ្លួននេះគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានបទបញ្ជាពីនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត។

បេីតាមស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីការសាកសួរជនសង្ស័យ នគរបាលនឹងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក Jeep Overland ពាក់ផ្លាកលេខ 2CB-9963 បានបុកជាមួយម៉ូតូមួយគ្រឿង ក្នុងភូមិសាស្រ្ត សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បង្កឱ្យជនរងគ្រោះឈ្មោះ សៀង គីមហុង ភេទប្រុស ជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតនៅកន្លែងកើតហេតុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក