លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

ប្រធានាធិបតីអាមេរិកខូចចិត្តខ្លាំង ចំពោះព័ត៌មាននៃមរណភាពចំណាប់ខ្មាំងក្នុងដៃកងទ័ពហាម៉ាស

 អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះថា លោកមានអារម្មណ៍ "ខូចចិត្ត" ដោយសារព័ត៌មានានានាបានចុះផ្សាយថា ពលរដ្ឋអាមេរិកាំងម្នាក់ឈ្មោះ Gad Haggai ត្រូវបានគេជឿថាស្លាប់បាត់បង់ជីវិតក្រោមស្នាដៃរបស់កងទ័ពក្រុមហាម៉ាស (Hamas) របស់ប៉ាឡេស្ទីនតាំងពីថ្ងៃទី០៧ ខែតុលាបាត់ទៅហើយ ពោលគឺតាំងពីថ្ងៃដែលក្រុមហាម៉ាសបានបើកការវាយប្រហារមកលើប្រទេសអ៉ីស្រាអែលដំបូងមកម្ល៉េះ។ 

លោក Gad Haggai ជាពលរដ្ឋអាមេរិកាំង-អ៉ីស្រាអែល មានវ័យ ៧៣ឆ្នាំត្រូវបានគេគិតថា លោករួមជាមួយនឹងភរិយាត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងហេតុការណ៍វាយប្រហារលើអ៉ីស្រាអែល កាលពីខែតុលា។ 

​​ប្រធានាធិបតីអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេតវិមានអាមេរិកថា៖ "Jill Biden (ភរិយាលោក Joe Biden) និងខ្ញុំ មានការខូចចិត្តចំពោះព័ត៌មានដែលចេញផ្សាយថាជនជាតិអាមេរិកាំងឈ្មោះ Gad Haggai ឥឡូវនេះត្រូវបានគេជឿថាត្រូវបានសម្លាប់ដោយក្រុម Hamas កាលពីថ្ងៃទី០៧​ ខែតុលា។ យើងនៅបន្តអធិស្ឋានសម្រាប់សុខុមាលភាព និងសុវត្ថិភាពត្រឡប់មកវិញរបស់ភរិយារបស់គាត់ Judy"។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៉ីស្រាអែល Haaretz លោកស្រី Judith Weinstein ត្រូវជាភរិយារបស់លោក Gad Haggai នៅតែត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សាដដែរហូតមកទល់ពេលនេះ។ 

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់លោក Biden មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលបានកើតឡើងចំពោះ Haggai នោះទេ។ លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "ថ្ងៃនេះ យើងកំពុងអធិស្ឋានជាមួយកូនៗចំនួនបួននាក់ ចៅប្រាំពីរនាក់ និងមនុស្សជាទីស្រលាញ់ផ្សេងទៀត (របស់លោក Gad Haggai) ហើយកំពុងមាន​​ភាពសោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងដ៏សោកសៅនេះជាមួយពួកគេ"។

ផ្អែកតាមសារព័ត៌មានអ៉ីស្រាអែល Haaretz បានដកស្រង់សេចក្ដីថ្លែងការណ៍មួយរបស់ក្រុមគ្រួសារ Haggai ដែលបាននិយាយថា "Haggai” នឹងត្រូវបានចងចាំក្នុងនាមបុរសដែលមានទេពកោសល្យ មានបញ្ញាមុតស្រួច និងស្រលាញ់ឧបករណ៍តន្ត្រីផ្លុំដែលគាត់ចូលចិត្តលេងតាំងពីក្មេងគាត់គឺជាចុងភៅដ៏ប៉ិនប្រសប់ម្នាក់ ហើយជាមួយភរិយារបស់គាត់ Judi គាត់រស់នៅប្រកបដោយសុខភាពល្អ និងសកម្មភាពជាច្រើនរួមគ្នា"។ សេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារបានបន្ថែមថា "យើងកាន់ទុក្ខចំពោះការបាត់បង់ឪពុក និងជីតារបស់យើង ហើយយើងបន្តសង្ឃឹម និងអធិស្ឋានថា សាកសពរបស់គាត់នឹងត្រលប់មកដល់ពួកយើងវិញ ហើយ(លោកស្រី) Judi នៅមានជីវិត ហើយអាចនឹងបានជួបជុំគ្នាវិញក្នុងពេលឆាប់ៗនេះ"




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក