ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអ៊ុយក្រែនអះអាងពីជោគជ័យនៃការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់របស់រុស្សី ៣គ្រឿង

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមន្ត្រីយោធារបស់លោកបានអះអាងថា កងកម្លាំងរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Su-34 ចំនួនបីគ្រឿងកាលពីថ្ងៃសុក្រម្សិលមិញនេះនៅសមរភូមិជួរមុខភាគខាងត្បូង ដោយលោកបានលើកឡើងថាសាទរថានេះគឺជាភាពជោគជ័យដ៏ធំមួយនៅក្នុងសង្គ្រាមដែលបានអូសបន្លាយពេលអស់ ២២ខែមកហើយ។

ដោយឡែក យោធារុស្សីពុំមានការអធិប្បាយណាមួយជុំវិញការអះអាងរបស់ក្រុមយោធាអ៊ុយក្រែនខាងលើឡើយ ក៏​ប៉ុន្តែអ្នកតាមដានព័ត៌មាន និងសរសេរប្លុក (Blog) របស់រុស្សីបានទទួលស្គាល់នូវការខូចខាតនេះ ហើយអ្នកវិភាគយល់ឃើញថា ការខូចខាតយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីទំនងជាកើតឡើងដោយការប្រើប្រាស់មីស៊ីល Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ 

មេបញ្ជាការកងទ័ពជើងអាកាសរបស់អ៊ុយក្រែន លោក Mykola Oleshchuk បានសរសេរនៅលើបណ្ដាញសង្គម Telegram ផ្ទាល់ខ្លួនថា "ពេលថ្ងៃត្រង់ថ្ងៃនេះ នៅតំបន់ផ្នែកខាងត្បូង បានដកចេញយន្តហោះចម្បាំងរុស្ស៊ី Su-34 ចំនួនបីគ្រឿង"។ ដោយឡែក អ្នកនាំពាក្យកងទ័ពអាកាស លោក Yuri Ihnat បានហៅភាពជោគជ័យនេះថាជា "ប្រតិបត្តិការដែលបានគ្រោងទុកដ៏អស្ចារ្យ" ។ លោក Yuri ថ្លែងផងដែរថា យន្តហោះម៉ូដែល​នេះគឺ​ជា​យន្តហោះ​ទំនើប​បំផុត​មួយ​របស់​រុស្ស៊ី​សម្រាប់​ការ​ទម្លាក់​គ្រាប់បែក និង​ការ​ប្រតិបត្តិការវាយលុក​ផ្សេងៗ។

នៅក្នុងវីដេអូមួយ លោក Zelenskyy បានថ្លែងកោតសរសើរទៅកាន់អង្គភាពប្រឆាំងយន្តហោះចម្បាំងក្នុងតំបន់ Odesa សម្រាប់ការបាញ់ទម្លាក់យន្តហោះនៅក្នុងតំបន់ Kherson។ តំបន់ Kherson ​ត្រូវ​បាន​កាន់កាប់​តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​លុកលុយ​នាខែកុម្ភៈ ឆ្នាំ​២០២២ របស់កងទ័ពរុស្សី។ កងកម្លាំង​អ៊ុយក្រែន​បាន​ព្យាយាម​ដណ្តើម​យក​ទឹកដីនេះ​មកវិញ ហើយ​កាលពី​ខែវិច្ឆិកា អ៊ុយក្រែនបាន​បង្កើត​ទីតាំងឈរជើងរបស់ខ្លួន​នៅ​ច្រាំង​ខាងកើត​នៃ​ទន្លេ Dnipro ក្នុង​ទីក្រុង Kherson។

Eurasia Daily ដែលជាទស្សនាវដ្តីដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីបានចុះផ្សាយថា ព័ត៌មានដែលបានចុះផ្សាយនេះគឺជាប្រភពដែលអាចទុកចិត្តបាន។ ទីក្រុង Kyiv អាចបាញ់មីស៊ីល Patriot ដែលមានរយៈចម្ងាយរហូតដល់ ១៦០គីឡូម៉ែត្រ ប្រឆាំងនឹងគោលដៅដែលមានកម្ពស់ខ្ពស់ ពីផ្នែកខាងលិចនៃទន្លេ Dnipro។ អ្នកជំនាញអាកាសចរណ៍អ៊ុយក្រែនលោក Valeriy Romanenko បានប្រាប់វិទ្យុ NV របស់អ៊ុយក្រែនថា លោកជឿថា មីស៊ីល Patriot ទំនងពិតជាបានទម្លាក់យន្តហោះរុស្ស៊ីប្រាកដមែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក