ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មេបញ្ជាការយោធភូមិភាគទី៥ បញ្ជាឲ្យកម្លាំងពង្រឹងកិច្ចសហការជាមួយថៃទប់ស្កាត់បាតុភាពអសន្តិសុខដល់សង្គមជាតិ

បន្ទាយមានជ័យ៖ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឧត្តមសេនីយ៍ឯក ឯក សំអូន បានបញ្ជាទៅកងទ័ពក្រោមចំណុះពង្រឹងកិច្ចសហប្រតិបត្តិការជាមួយថៃក្នុងការទប់ស្កាត់បាតុភាពអសន្តិសុខដល់សង្គមជាតិ។

ការដាក់ផែនការនេះធ្វើឡើងក្នុងពេលដាក់សម្ពោធឱ្យប្រេីប្រាស់ជាផ្លូវការ អគារ និងសមិទ្ធផលនានា នៅទីបញ្ជាការ កងអនុសេនាធំទី២ វរសេនាតូចរថក្រោះ៦៧ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ឯក សំអូន បានណែនាំដល់បណ្តាកងឯកភាពទិសទី១ យោធភូមិភាគទី៥ ត្រូវខិតខំក៏សាងអង្គភាពឱ្យបានរឹងមាំ ពង្រឹងនូវសាមគ្គីភាព ក៏កសាងជំរំជម្រក ខិតខំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងអង្គភាព ឱ្យទទួលបាននូវចំណេះជំនាញថ្មី បម្រេីរដល់អង្គភាព។

លោកឧត្តមសេនីយ៍ឯក ក៏បានដាក់ផែនការយុទ្ធសាស្រ្តមួយចំនួនជូនដល់ទិសទី១ យោធភូមិភាគទី៥ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ សហការជាមួយភាគីថៃ ក្នុងការទប់ស្កាត់ឱ្យម៉ឹងម៉ាត់ នូវបទល្មេីស បាតុភាពបង្កអសន្តិសុខដល់សង្គមជាតិ ទប់ស្កាត់និន្នការដែលធ្វេីឱ្យអស្ថរភាពសង្គម ដែលចំនុចនេះគឺជាការទទួលខុសត្រូវរបស់កងយោធពលខេមរភូមិន្ទ។ ជាពិសេសប្ដេជ្ញាការពារបូរណភាពទឹកដី ការពារ ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមគ្គុទេស ដ៏ឆ្នើមរបស់កម្ពុជា។

សូមបញ្ជាក់ថា អគារ និងសមិទ្ធផលនានា នៅទីបញ្ជាការ កងអនុសេនាធំទី២ វរសេនាតូចរថក្រោះ៦៧ ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគទី៥ សប្បុរសជននិងយោធិនក្នុងអង្គភាព ចំណាយថវិកាសរុបចំនួន ៣២ ០២២ដុល្លារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក