ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់ នៅរង្វង់មូលគួចកាណុង

ភ្នំពេញ៖ មនុស្សប្រុសស្រី៤នាក់ជាជនជាតិចិន៣នាក់ (ប្រុស០២នាក់) ត្រូវបានកម្លាំងនគរបាលឈរជើងតំបន់បិទខ្ទប់នៅចំណុចរង្វង់មូលគួចកាណុងឃាត់ខ្លួនជាមួយរថយន្តទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BRS.7377 ដោយសង្ស័យមានពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សចេញពីកន្លែងមួយទៅកន្លែងមួយ មិនអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្នុងអំឡុងពេលទប់ស្កាត់រីករាលដាលការឆ្លងជំងឺកូវីដ-១៩។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលនៅគោលដៅ បានឲ្យដឹងថាអ្នកបើករថយន្តជនជាតិខ្មែរ ជាមន្រ្តីយោធា ឋាន្តរសក្តិ អនុសេនីយ៍ឯក ឈ្មោះ មឿង សាមន ភេទប្រុស និងជនជាតិចិន០៣នាក់ ប្រុស០២ ស្រី០១នាក់ បានធ្វើដំណើរមកដល់ចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញត្រូវបានកម្លាំងចម្រុះឈរជើងនៅគោលដៅឃាត់វេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។

ដោយមានការសង្ស័យត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន រួចសួរនាំបុរសអ្នកបើកបរ បានឲ្យដឹងថាខ្លួនដឹកជនជាតិចិនទាំង ៣នាក់មកពីសណ្ឋាគារមួយ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន គោលបំណងទៅសណ្ឋាគារសុខា ជ្រោយចង្វារ ដោយជនជាតិចិនទាំង ០៣នាក់នោះ ពុំមានលិខិតអនុញ្ញាត​ធ្វើដំណើរឡើយ។

ក្រោយពេលប្រតិបត្តិការ កម្លាំង​នគរបាលបានបញ្ជូនខ្លួនមនុស្សទាំង០៤នាក់ រួមទាំងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕

ប្រភពរូបភាព  BTV



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក