ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចធិបតី៖ ឆ្នាំ២០២៥ កម្ពុជាអាចប្រើប្រាស់ផលិតផល តុ ទូ សម្ភារៈការិយាល័យ ដែលផលិតក្នុងស្រុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងទិញផលិតផល តុ ទូ និងសម្ភារការិយាល័យដែលផលិតក្នុងស្រុកសម្រាប់ប្រើប្រាស់នៅតាមស្ថាប័នរដ្ឋ។

ថ្លែងនៅក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី បានលើកឡើងថា៖ «ខ្ញុំបានឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យមើល ហើយពាក់ព័ន្ធនឹងការទិញសម្ភារទាំងនោះ ដោយខ្ញុំលើកទឹកចិត្តឱ្យទិញតុ ទូ សម្ភារៈ ការិយាល័យក្នុងស្រុកយើងវិញ»។

សម្តេចធិបតីគូសបញ្ជាក់ថា នេះជាការជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់ផលិតផលខ្មែរ និងកាត់បន្ថយការនាំចូលសម្ភារប្រើប្រាស់ពីបរទេស ខណៈក្នុងមួយឆ្នាំរាជរដ្ឋាភិបាលបានចំណាយថវិកាច្រើនក្នុងទិញសម្ភារពីបរទេស តែយ៉ាងណាសម្តេចថាមិនមានការបិទសិទ្ធិក្នុងការនាំចូលសម្ភារៈពីបទេសនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក