ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញឲ្យរដ្ឋមន្ត្រីប្រើវិធីសាស្ត្រទីផ្សារទាក់ទាញអ្នកវិនិយោគ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីរបស់សម្ដេចក្នុងការប្រើប្រាស់វិធីសាស្ត្រទីផ្សារដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។

វិធីសាស្ត្រដែលសម្ដេចជំរុញនោះគឺថានៅពេលដែលរដ្ឋមន្ត្រីចេញទៅកាន់បរទេសសូមឲ្យធ្វើការផ្សព្វផ្សាយតាមរយៈការទៅជួបជាមួយនឹងអ្នកវិនិយោគនៅក្នុងប្រទេសនោះផ្ទាល់តែម្ដង ដែលសម្ដេចនិយាយថាជាការ «គោះទ្វារហៅម៉ូយ»។

សម្ដេចលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ នៅក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចថាការជួបជាមួយនឹងអ្នកវិនិយោគទុនពីបរទេសកាន់តែច្រើនវាមានលទ្ធភាពកាន់តែច្រើនក្នុងការទាក់ទាញអ្នកវិនិយោគនៃប្រទេសទាំងនោះមកកាន់កម្ពុជា។ និយាយដោយខ្លីថាប្រសិនជាបានជួប ១០០ក្រុមហ៊ុន តែមានក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជាតែ ៣ ឬ៤នោះក៏ជាជោគជ័យនៃការចរចារនោះផងដែរ។

សម្ដេចខ្លួនឯងផ្ទាល់គឺជាគំរូនៃការគោះទ្វារហៅម៉ូយនេះ តាមរយៈពេលដែលសម្ដេចអញ្ជើញទៅបរទេស។ ថ្មីៗនេះក្នុងពេលសម្ដេចធ្វើដំណើរទៅប្រទេសជប៉ុន ជំនួបជាច្រើនរបស់សម្ដេចបានជួបជាមួយនឹងអ្នកវិនិយោគនៃប្រទេសទាំងនោះក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក