ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្មទប់ស្កាត់លំហូរទំនិញនាំចូលដែលខុសច្បាប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងពាណិជ្ជកម្មបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់បង្កើនការនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ។ ទន្ទឹមនេះត្រូវទប់ស្កាត់រាល់ទំនិញហូរចូលខុសច្បាប់ ខូច ឬគ្មានគុណភាព។

សម្តេចធិបតី បានណែនាំឱ្យក្រសួងពាណិជ្ជម្ម និងក្រសួងពាក់ព័ន្ធនានា ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជាមិត្ត។

សម្តេចធិបតី បានមានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងដែលអមដំណើរជាមួយសម្តេចទៅបរទេស ត្រូវឆ្លៀតឱកាសជួបជាមួយដៃគូអន្តរជាតិ ដើម្បីទាញលំហូរពាណិជ្ជកម្មនៅកម្ពុជា។

សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងពាណិជ្ជកម្មបន្តជំរុញការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត តាមរយៈការដាក់តាំងពិព័រណ៌ផលិតផលក្នុងស្រុក ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅស្រុក។

ជាមួយគ្នានេះសម្តេចធិបតី បានណែនាំឱ្យក្រសួងពាណិជ្ជកម្មត្រូវពង្រឹងធ្វើអភិបាលកិច្ច និងអភិវឌ្ឍវិស័យឯកជន ដោយខិតខំកសាងបទដ្ឋានគតិយុទ្ធ ពាក់ព័ន្ធនឹងការគ្រប់គ្រងសមាគមន៍ពាណិជ្ជកម្ម និងសហគ្រាសឯកជន និងបង្កើនការគ្រប់គ្រងការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិតាមរយៈការពង្រឹងការកែលម្អ និងដាក់ចេញបន្ថែមទៀតនូវច្បាប់លិខិតបទដ្ឋាន និងក្រមសីលធម៌ទាក់ទងអភិបាលកិច្ចក្រុមហ៊ុន និងសហគ្រាសឯកជន កិច្ចការប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីម្ហូបអាហារដើម្បីរក្សាសុខភាព និងសុវត្ថិភាព និងសុខាមាលភាពអ្នកប្រើប្រាស់។

សម្តេចបានស្នើបែបនេះនៅក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤» នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក