ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាការសិទ្ធិមនុស្សកម្ពុជា ច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិដែលថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះ

ភ្នំពេញ៖ ប្រធានគណៈកម្មាសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានរៀបចំសន្និសិទ្ធិសារព័ត៌មាន ដោយច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិដែលថា លទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាមានការធ្លាក់ចុះ។

លោក កែវ រ៉េមី រៀនចំសន្និសិទ្ធសារព័ត៌បន្ទាន់ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយមានអង្គការអន្តរជាតិចំនួន៧ ដែលបានដាក់លិខិតទៅកាន់អង្គនិតិបញ្ញត្តិសភាអន្តរជាតិចំនួន៧ប្រទេស ពាក់ព័ន្ធនឹងការព្រួយបារម្ភមកលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា។

ប្រធានគណៈកម្មាការសិទ្ធិមនុស្សបានបញ្ជាក់ថា អង្គការសង្គមស៊ីវិលអន្តរជាតិ៦ ដែលចោទប្រកាន់ពី លទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារួមមាន បណ្តាញសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) បណ្តាញប្រជាធិបតេយ្យអាស៊ី(ADN) វេទិកាអាស៊ានដើម្បីការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM ASIA) បណ្តាញអាស៊ានដើម្បីការបោះឆ្នោតដោយសេរី (ANFREL) សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ (CIVICUS) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលបានដាក់លិខិតទៅកាន់ សភាអឺរ៉ុប អាមេរិក កាណាដា អូស្រ្តាលី អង់គ្លេស ណូវែលស៊ីឡង់ និងជប៉ុន។

លោកថ្លែងថា៖«យើងធ្វើសន្និសិទ្ធដើម្បីផ្តោតសំខាន់ទៅលើការចោទប្រកាន់គាត់មកលើយើងនេះដែលជារឿងចាស់ យករូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកលើក ប៉ុន្តែខ្លឹមសារនៅក្នុងការប្តឹងផ្តល់ព្រួយបារម្ភមកលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា តាមពិតផ្តោតទៅលើរឿងគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដោយយករូបភាពថាប្រជាធិបតេយ្យធ្លាក់ចុះ ការគោរពសិទ្ធមនុស្សធ្លាក់ចុះ»។

លោក កែវ រ៉េមី បានគូសបញ្ជាក់ថា គណៈកម្មាការសិទ្ធិមនុស្សមានចំណាត់ការ២ ទាក់ទងនឹងបញ្ហានេះ ទី១ គឺការធ្វើសន្និសិទ្ធសារព័ត៌មានបំភ្លឺអ្វីដែលផ្តោតសំខាន់លើចំណុចការអនុវត្តនិតិរដ្ឋរបស់កម្ពុជា ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យសាធារណជនបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋភិបាលកម្ពុជា និង ទី២ គឺធ្វើលិខិតបំភ្លឺផ្តោតទៅកាន់សភាទាំង៦ តែម្តង។

ទន្ទឹមនោះ អង្គការសង្គមស៊ីវិលទាំង៦អំពាវនាវឱ្យដោះលែងអ្នកទោសដែលចាត់ទុកថា ជាអ្នកទោសនយោបាយនោះ លោក កែវ រ៉េមី បានបញ្ជាក់ថាមិនមានទាក់ទងអ្នកទោសនយោបាយនោះទេ គឺអ្នកទោសនយោបាយប្រព្រឹត្តបទល្មើសខុសច្បាប់។ ដោយឡែក រំសាយគណបក្សសង្គ្រោះជាតិ ព្រោះតែ ធ្វើខុសនឹងច្បាប់ ឃុបឃិតជាមួយបរទេស។ ចំពោះគណបក្សភ្លើងទៀនដែលមិនបានចូលរួមបោះឆ្នោតឆ្នាំ២០២៣ ព្រោះមិនបានបំពេញតាមលក្ខខណ្ឌរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

លោកបានបញ្ជាក់ថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដំណើរការជាប្រក្រតី និងពេញលេញ ព្រោះថាពលរដ្ឋមានសិទ្ធិឈរឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត ព្រមទាំងសិទ្ធិបញ្ចេញមតិ ទៅតាមច្បាប់អនុញ្ញាត និងកំណត់ត្រឹមត្រូវ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស លោក កែវ រ៉េមី អំពាវនាវឱ្យប្រជាពលដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់ឱកាស សេចក្តីសុខសម្រាប់ខ្លួនឯង និងសន្តិភាពជាតិ ជៀសផុតពីសង្គ្រាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក