ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជនជាតិចិនម្នាក់រងការចោទប្រកាន់ពីបទលួច នៅលើជើងហោះហើរ Cambodia Airways

សិង្ហបុរី៖ បុរសជនជាតិចិនម្នាក់ត្រូវ​បាន​ឃុំខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី​ដោយរងការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លួចទ្រព្យសម្បតិ្ត​អ្នកដំណើរ ​តាម​ជើងហោះហើរ​ពី​រាជធានី​ភ្នំពេញ​ ប្រទេសកម្ពុជា​ ឆ្ពោះទៅ​ប្រទេសសិង្ហបុរី។ បុរសដែលត្រូវបានគេឃាត់ខ្លួននោះត្រូវបានគេស្គាល់ថាឈ្មោះ Yi Huaichun មានអាយុ ៤៤ឆ្នាំ នឹងត្រូវនាំខ្លួនទៅតុលាការនាថ្ងៃទី២២ ខែធ្នូនេះ ប្រឈមនឹងបទចោទប្រកាន់ចំនួន ៣។ 

បុរសខាងលើនេះត្រូវបានចោទប្រកាន់ និងឃាត់ខ្លួនតាំងពីថ្ងៃទី១៦ ខែធ្នូ​ និងត្រូវបានឃុំខ្លួនចាប់តាំងពីពេលនោះមក។ គាត់ត្រូវបានគេឃាត់ខ្លួនដោយចោទប្រកាន់ថា បានព្យាយាមលួចទ្រព្យសម្បត្តិ​ពី​អ្នក​ដំណើរចំនួន​បី​នាក់ នៅលើជើងហោះហើរលេខ KR751 របស់ក្រុមហ៊ុន Cambodia Airways ដែលហោះចេញពីរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ។ 

គាត់ត្រូវបានគេចោទប្រកាន់ថាបានព្យាយាមលួចឥវ៉ាន់ពីកាបូបស្ពាយពណ៌ខ្មៅដែលជាកម្មសិទ្ធិរបស់បុរសម្នាក់នៅម៉ោងប្រហែល ៩ៈ៤០នាទីព្រឹក មុនពេលប៉ុនប៉ងលួចឥវ៉ាន់ពីក្នុងកាបូបស្ពាយពណ៌ខ្មៅដែលជាកម្មសិទ្ធិរបស់មនុស្សម្នាក់ផ្សេងទៀត ហើយក៏ត្រូវបានចោទប្រកាន់ថាបានព្យាយាមលួចឥវ៉ាន់ពីកាបូបស្ពាយរបស់អ្នកដំណើរផ្សេងទៀតនៅពេលមិនដល់មួយម៉ោងផង។ ការចោទប្រកាន់លើបុរសជនជាតិចិនខាងលើ ផ្អែកតាមបញ្ញា ៣(២) នៃច្បាប់អនុសញ្ញាទីក្រុងតូក្យូ ដែលអនុញ្ញាតឱ្យសិង្ហបុរីកាត់ទោសបុគ្គលណាដែលបានប្រព្រឹត្តអំពើជាបទល្មើសនៅក្នុងប្រទេសសិង្ហបុរី ប្រសិនបើជនសង្ស័យប្រព្រឹត្តទង្វើបែបនេះនៅលើយន្តហោះណាមួយដែលចុះចតជាបន្តបន្ទាប់នៅប្រទេសសិង្ហបុរីជាមួយ វត្តមានរបស់ជនសង្ស័យនៅលើយន្តហោះនោះស្រាប់។

យ៉ាងណាមិញ នៅចំពោះមុខតុលាការសិង្ហបុរីនៅព្រឹកថ្ងៃសុក្រនេះ បុរសខាងលើបានបដិសេធ និងអះអាងថាគាត់ពុំបានប្រព្រឹត្តអំពើល្មើសច្បាប់ឡើយ។ បុរសរូបនោះនឹងត្រូវនាំខ្លួនទៅកាន់តុលាការសាជាថ្មីម្តងទៀតសម្រាប់ការត្រៀមជំនុំជម្រះនៅដើមខែមករានេះ។ ប្រសិនបើពិរុទ្ធភាពត្រូវបានរកឃើញពិតមែន បុរសខាងលើអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ឬទោសទាំងពីរតែម្តង។ ករណីរបស់លោក Yi កើតឡើងបន្ទាប់ពីជនជាតិចិនម្នាក់ទៀតគឺលោក Zhang Xiuqiang អាយុ ៥២ឆ្នាំត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទពីបទលួចលុយប្រហែល ២៣,០០០ដុល្លារអាមេរិកពីអ្នកដំណើរបីនាក់នៅលើជើងហោះហើរ Scoot ពីប្រទេសវៀតណាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក