ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លទ្ធផលប្រឡងមន្ត្រីកសិកម្មចាប់ផ្តើមប្រកាសនៅថ្ងៃនេះហើយ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈចាប់ផ្តើមប្រកាសលទ្ធផលប្រឡងមន្ត្រីកសិកម្មឆ្នាំ២០២៣នៅរសៀលថ្ងៃនេះនៅក្នុងផេកក្រសួងមុខងារសាធារណៈ បន្ទាប់ដំណើរការកំណែ និងបូកស្រង់ពិន្ទុត្រូវបានបញ្ចប់រួចរាល់ ដោយឆ្នាំនេះប្រកាសយកមន្ត្រីចំនួន ២៥០នាក់ ក្នុងនោះជាប់ ៩៤នាក់ជាស្ត្រី។

គូសបញ្ជាក់ថា ក្នុងរយៈពេល ១(មួយ) សប្តាហ៍ ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បេក្ខជនដែលប្រឡងជាប់មន្ត្រីកសិកម្ម ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌនៅទីកន្លែងការងារដែលបានជ្រើសរើសមកអគ្គនាយកដ្ឋានគ្រប់គ្រង មុខងារសាធារណៈតាមរយៈទូរស័ព្ទតេឡេក្រាម ០១២ ៣៥១ ១១៤។

បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារ សាធារណៈ នៃក្រសួងមុខងារសាធារណៈដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមរយៈរយៈទូរស័ព្ទ/តេឡេក្រាមខាងលើ។

នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចឱ្យជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ១ ៦០០នាក់ ក្នុងរយៈពេល ៣ឆ្នាំ ក្នុងនោះ ក្នុងឆ្នាំ២០២៣ ចំនួន ២៥០នាក់ ក្នុងឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងក្នុងឆ្នាំ២០២៥ ចំនួន ៥៥០នាក់ ដើម្បីបែងចែកទៅតាមឃុំ-សង្កាត់ដែលមាន សកម្មភាពកសិកម្មនៅទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក