លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

G-Dragon ផ្ញើសំបុត្រយ៉ាងមានអត្ថន័យជូនអ្នកគាំទ្រមុនចាប់ផ្តើម​​​ឆ្នាំ២០២៤

កូរ៉េខាងត្បូង៖ ក្រោយទទួលបានភាពស្អាតស្អំទាំងស្រុងត្រឡប់មកវិញ ជុំវិញការចោទប្រកាន់ពីការពាក់ព័ន្ធនឹងគ្រឿងញៀន កំពូលតារារ៉េបកូរ៉េខាងត្បូង G-Dragon បានបង្ហើបថា លោកនឹងចាប់ផ្តើមការបង្កើត និងដំណើរការមូលនិធិមួយក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ សេចក្ដីប្រកាសនេះត្រូវបានបង្ហាញកាលពីថ្ងៃទី២១ ខែធ្នូម្សិលមិញនេះតាមរយៈសន្និសីទសារព័ត៌៌មានមួយនៅក្នុងសណ្ឋាគារ JW Marriott ដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន Galaxy Corporation ដែលជាទ្រនំថ្មីរបស់ G Dragon។

G-Dragon ដែល​មាន​ឈ្មោះ​ពិត Kwon Ji-young ពុំមានវត្តមាន​ក្នុង​សន្និសីទ​កាសែត ក៏ប៉ុន្តែនាយកសាជីវកម្មនៃក្រុមហ៊ុន Galaxy លោក Jo Sung-hae បានអានសំបុត្រមួយដែលរៀបចំដោយ G-Dragon ផ្ទាល់ដែលរៀបរាប់ពីផែនការរបស់គាត់សម្រាប់ឆ្ពោះទៅកាន់អនាគត។ សំបុត្រដែលបានបង្ហោះទៅក្នុង Instagram របស់ G-Dragon ផ្ទាល់មានអត្ថន័យថា "ដូចដែលអ្នកបានដឹងហើយថា ខ្ញុំបានឆ្លងកាត់ពេលវេលាដ៏លំបាកមួយនាពេលថ្មីៗនេះ ប៉ុន្តែខ្ញុំអាចយកឈ្នះវាបាន សូមអរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីអ្នកជុំវិញខ្លួនខ្ញុំ។ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា។"

" បន្ទាប់ពីហេតុការណ៍នេះ ខ្ញុំបានឃើញអ្វីដែលខ្ញុំមិនបានឃើញពីមុនមក។ ក្រឡេកមើលព័ត៌មាន ខ្ញុំបានដឹងថាចំនួនជនរងគ្រោះដោយគ្រឿងញៀនជាមធ្យមក្នុងមួយឆ្នាំមានប្រហែល ២០,០០០នាក់ ហើយចំនួនអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនជាអនីតិជនកំពុងកើនឡើងក្នុងអត្រាគួរឱ្យព្រួយបារម្ភ។ វាពិតជារឿងគួរឲ្យសោកស្ដាយណាស់ដែលដឹងថាមានមនុស្សតិចជាង ៥០០ នាក់ដែលអាចទទួលបានការព្យាបាល។ ដូច្នេះខ្ញុំគិតថាខ្ញុំត្រូវតែចាត់វិធានការ ខ្ញុំនឹងព្យាយាមជួយមនុស្សដែលមិនអាចទទួលការព្យាបាលបាន។ ខ្ញុំចង់ដើរតួនាទីជាអ្នកដែលអាចការពារមនុស្សដែលគ្មានឥទ្ធិពលដោយក្លាយជាបងប្រុស ប្អូនប្រុស ឬជាមិត្តជិតស្និទដើម្បីឱ្យពួកគេមានអារម្មណ៍ថាពួកគេមិនទទួលរងភាពអយុត្តិធម៌។ ខ្ញុំបានសម្រេចចិត្តបង្កើតមូលនិធិមួយ ដើម្បីឈរនៅខាងអ្នកដែលរងទុក្ខបុកម្នេញនិងរងគ្រោះថ្នាក់ដោយសារការរើសអើង និងភាពអយុត្តិធម៌ក្នុងពិភពលោក ហើយចង់បង្កើតសង្គមមួយដែលមនុស្សគ្រប់គ្នាត្រូវបានចាត់ទុកថាស្មើភាពគ្នា​ ប្រកបដោយយុត្តិធម៌ទាំងអស់គ្នា។ តាមរយៈសកម្មភាពតន្ត្រី និងសិល្បៈ យើងមានគម្រោងដោះស្រាយបញ្ហាសង្គម ដូចជាការលុបបំបាត់គ្រឿងញៀន និងអយុត្តិធម៌ ផ្តល់ការឧបត្ថម្ភ ផ្តល់ឱកាសដល់សិល្បករដែលមិនមានឱកាស និងចូលរួមក្នុងសកម្មភាពដើម្បីលើកស្ទួយដល់មនុស្សជំនាន់ក្រោយ។ ខ្ញុំចង់បង្កើតពិភពលោកដោយគ្មានការប្រកាន់ពូជសាសន៍ ដោយយុទ្ធនាការសន្តិភាពជាមួយអ្នកគាំទ្រជុំវិញពិភពលោក នេះជារបៀបដែលយើងចង់ចាប់ផ្តើមឆ្នាំ ២០២៤ "។

G-Dragon បានបញ្ចប់សំបុត្រនោះដោយថ្លែងអំណរគុណទៅកាន់អតីតផលិតកម្មរបស់ខ្លួនគឺ YG Entertainment និងអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ដោយប្រកាសថាការបរិច្ចាគលើកដំបូងដល់មូលនិធិនឹងធ្វើឡើងក្នុងនាម VIPs (អ្នកគាំទ្ររបស់ BIGBANG) ។ ដោយឡែក ផលិតកម្ម Galaxy ក៏បានបង្ហាញផងដែរថា G-Dragon គ្រោងនឹងត្រលប់មកវិញក្នុងនាមជាតារាចម្រៀងនៅឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ ផលិតកម្ម Galaxy ក៏បានទុកពេល និងឱសានវាទចុងក្រោយត្រឹមថ្ងៃទី២៨ ខែធ្នូ សម្រាប់ការលុបចោល និងកែប្រែរាល់ព័ត៌មានមិនពិតដែលចោទប្រកាន់ G-Dragon ទាំងអស់ចេញពីក្នុងអ៉ីនធ័រណេត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក