ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនឡានអគ្គិសនីចិន BYD គ្រោងពង្រីករោងចក្រដល់ប្រទេសហុងគ្រី

ចិន៖ ក្រុមហ៊ុនយក្សផ្នែករថយន្តអគ្គិសនីរបស់ចិន BYD កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចាជាមួយរដ្ឋាភិបាលហុងគ្រី ទៅលើកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានអឺរ៉ូ ដើម្បីវិនិយោគលើការដំណើរការរោងចក្ររថយន្តអគ្គិសនីថ្មីមួយ ខណៈកិច្ចព្រមព្រៀងនេះត្រូវគេរំពឹងថានឹងអាចប្រកាសជាផ្លូវការនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមប្រភពដែលចេញផ្សាយដោយទស្សនាវដ្ដី Financial Times។ ប្រភពដដែលក៏បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនកំពុងសម្លឹងមើលការផលិតរថយន្តអគ្គិសនី និងការផលិតអាគុយនៅរោងចក្រថ្មីមួយក្នុងតំបន់ Szeged ភាគខាងត្បូងនៃប្រទេសហុងគ្រី។

កន្លងមក BYD ក៏ធ្លាប់មានការដំណើរការផ្នែករថយន្តក្រុងក្នុងប្រទេសនេះហើយដែរ ប៉ុន្តែក្រុមហ៊ុនយក្សចិនមួយនេះនៅតែបន្តសម្លឹងរកឱកាសក្នុងការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងគោលបំណងប្រកួតប្រជែងផ្នែកទីផ្សារទល់នឹងរថយន្តអគ្គិសនីអឺរ៉ុប ខណៈការចរចារវាងក្រុមហ៊ុនជាមួយរដ្ឋាភិបាលនៅតែបន្តយ៉ាងរលូនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ 

នាយករដ្ឋមន្រ្តីហុងគ្រី លោក វិកទ័រ អរបាន (Viktor Orban) និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោករំពឹងថាតំបន់ភាគខាងត្បូងប្រទេសហុងគ្រីនៅជិតទីក្រុង Szeged នឹងទទួលបានអត្រាកំណើនការងារខ្ពស់បន្ថែមទៀត ក្រោយពីមានការសម្លឹងឃើញសក្ដានុពលនៃការវិនិយោគដោយក្រុមហ៊ុនធំៗរបស់់ពិភពលោក។ 

យ៉ាងណាក្តី ក្រុមហ៊៊ុន BYD និងរដ្ឋាភិបាលប្រទេសហុងគ្រីផ្ទាល់ ពុំទាន់មានបទអត្ថាធិប្បាយណាមួយឡើយជុំវិញការចុះផ្សាយរបស់ទស្សនាវដ្ដី Financial Times នេះ។ ដោយឡែក គេហទំព័ររបស់រដ្ឋាភិបាលចិន ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលជាទីតាំងនៃទីស្នាក់ការរបស់ក្រុមហ៊ុន BYD ដែរនោះ ធ្លាប់បានចេញផ្សាយនូវអត្ថបទមួយកាលពីខែតុលាដែលនិយាយថា លោក Viktor Orban ធ្លាប់មានជំនួបជាមួយប្រធានក្រុមហ៊ុន BYD គឺលោក វ៉ាង ឆ័នហ្វូ (Wang Chuanfu) ក្នុងដំណើរទស្សនកិច្ចមួយនៅក្នុងទីស្នាក់ការរបស់ក្រុមហ៊ុន BYD៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក