ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទះឃើញហ្វូងសត្វផ្សោតពណ៌ផ្កាឈូកប្រមាណ ១៥ទៅ ២០ក្បាលនៅសមុទ្រខេត្តកំពត

កំពត៖ ហ្វូងផ្សោតពណ៌ផ្កាឈូកប្រមាណពី១៥ ទៅ២០ក្បាល ត្រូវបានប្រទះឃើញហែលចាប់ចំណីជាអាហារក្នុងនៅដៃសមុទ្រទឹកប្រៃខេត្តកំពត។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន្ទ បានបញ្ជាក់ប្រាប់ EAC ថា សត្វផ្សោតផ្កាឈូកមានវត្តមាននៅដែនសហគមន៍នេសាទព្រែកត្នោត ត្រពាំងល្ពៅ និងសហគមន៍ចង្ហោន ស្ថិតនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

បើតាមលោក ស សូរិន្ទ ផ្សោតប្រភេទនេះ ភាគច្រើនគេអាចប្រទះឃើញវាហែលលេង និងហែលចាប់ចំណីនៅពេលមេឃស្ងប់ព្រឹកម៉ោង៦ និងពេលថ្ងៃរសៀលម៉ោង៣។ លោក មិនមែនទន្និន័យច្បាស់លាស់ថានៅកម្ពុជាមានផ្សោតផ្កាឈូកប៉ុន្មានក្បាលនោះទេ ប៉ុន្តែរដ្ឋបាលជលផលខេត្តកំពត និងអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានកំណត់បានអត្តសញ្ញាណរបស់ផ្សោតផ្កាឈូកប្រមាណពី១៥ ទៅ២០ក្បាលដែលមានអាយុប្រមាណ ២០ឆ្នាំ។

លោកបានណែនាំឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ ចូលរួមអភិរក្ស និងថែរក្សាការពារសត្វផ្សោតផ្កាឈូកដើម្បីបន្តមានវត្តមាននៅកម្ពុជាសម្រាប់ជាកន្លែងទាក់ទាញភ្ញៀវទេសចរឱ្យអញ្ជើញមកទស្សនា និងកម្សាន្តលេងនៅខេត្តកំពត។

គូសបញ្ជាក់ថាផ្សោតផ្កាឈូកនេះត្រូវបានចុះបញ្ជីក្រហម IUCN ជាសត្វដ៏កម្រជិតផុតពូជ និងជាសត្វដែលងាយរងគ្រោះ។ សត្វផ្សោតផ្កាឈូកមានវត្តមាននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង ប្រទេសចិន និងហុងកុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក