ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដល់សមត្ថភាពនៃកំពង់ផែខេត្តព្រះសីហនុ ក្រោយពីបានពិនិត្យឃើញអំពីទិន្នន័យនៃការលើកដាក់ទូកុងតឺន័រប្រចាំឆ្នាំរបស់កំពង់ផែ។
សម្ដេចធិបតីថា សមត្ថភាពនៃកំពង់ផែនេះអាចទទួលបានត្រឹមតែ ៥៥ម៉ឺនទូរកុងតឺន័រក្នុងមួយឆ្នាំតែប៉ុណ្ណោះ ខណៈទិន្នន័យជាក់ស្ដែងនៃការលើកដាក់ទំនិញគឺមានចំនួនដល់ទៅ ៨៨ម៉ឺនទូរកុងទ័រ។
សម្ដេចថា នេះបង្ហាញពីការរីកចម្រើននិងតម្រូវការរបស់កម្ពុជា ខណៈដែលនឹងត្រូវពង្រីកកំពង់ផែបន្ថែមទៀតនៅពេលនេះ។
សម្ដេចធិបតីបានបន្ថែមថាក្រោយពីការសាងសង់ពង្រីកនេះសមត្ថភាពកំពង់ផែនឹងកាន់តែត្រូវបានពង្រីកដាក់អាចទទួលបានកប៉ាល់ស្ទើរគ្រប់ប្រភេទដល់ទៅ ៩៣ភាគរយនៃកប៉ាល់ដែលចរាចរណ៍ទាំងអស់។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានពង្រីកសាងសង់កំពង់ផែខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ៕