ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រោយសាងសង់ពង្រីកចំណតផែក្រុងព្រះសីហនុនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនដល់ជាង ២០០ដុល្លារក្នុង ១ទូរកុងតឺន័រ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការលោក ប៉េង ពោធិ៍នា ក្រោយការសាងសង់ពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មីក្រុងព្រះសីហនុសាងសង់រួចនឹងអាចជួយកាត់បន្ថយការដឹកជញ្ជូនតាមសមុទ្របានប្រមាណ $២០០ ក្នុង ១ទូរកុងត័នឺរ។

លោករដ្ឋមន្ត្រីបានឲ្យដឹងក្នុងពេលដែលបើកការដ្ឋានសាងសង់ពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ ក្រោយពេលដែលសាងសង់ និងដាក់ឱ្យដំណើរការ កំពង់ផែនេះនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣% ក្នុងតំបន់ចូលចតហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាច កាត់បន្ថយបានប្រមាណ ២០០$ ក្នុង ១ទូកុងត័រនឺ។

លោករដ្ឋមន្ត្រីថា៖ «តម្លៃនេះគឺនឹងប្រហាក់ប្រហែល ជាមួយបណ្តាប្រទេសក្នុងតំបន់»។

គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ដែលមានជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

គម្រោងសាងសង់នេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៦ មានតម្លៃប្រមាណ ២៤៣លានដុល្លារ អាម៉េរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក