ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃខិតជិតការអនុញ្ញាតឱ្យអ្នកភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់

ថៃ៖ សភាថៃគ្រោងនឹងចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបួនស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយជំរុញឱ្យប្រទេសក្នុងទ្វីបអាស៊ីមួយនេះកាន់តែខិតទៅជិតការអនុញ្ញាតឱ្យពលរដ្ឋស្រលាញ់ភេទដូចគ្នារបស់ខ្លួន អាចរៀបអាពាហ៍ពិពាហ៍បានដោយស្របច្បាប់។ គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតរកសំឡេងគាំទ្រអនុម័តពីសភាថៃចំពោះច្បាប់រៀបការភេទដូចគ្នានឹងធ្វើឡើងនៅពេលក្រោយ។ នេះបើតាមសារព័ត៌មានថៃចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូនេះ។ 

ការពិភាក្សាដេញដោលនៅក្នុងរដ្ឋសភានេះធ្វើឡើង បន្ទាប់ពីការពិភាក្សាមួយដោយរដ្ឋសភាបានធ្វើឡើងកាលពីឆ្នាំមុនអំពីច្បាប់នេះដូចគ្នា ប៉ុន្តែសភានៃរដ្ឋាភិបាលថៃអាណត្តិមុន ពុំទាន់បានបោះឆ្នោតស្វែងរកការអនុម័តច្បាប់នេះនៅឡើយ។ គួរបញ្ជាក់ថា នៅក្នុងការពិភាក្សាច្បាប់ក្នុងសភាថ្ងៃនេះត្រូវបានធ្វើឡើងចំពោះសេចក្ដីព្រាងច្បាប់ចំនួន ៤ មកពីប្រភពផ្សេងៗគ្នារួមមានច្បាប់ដែលទើបតែបានតាក់តែងឡើងដោយរដ្ឋាភិបាលជាប់ឆ្នោតថ្មីកាលពីខែឧសភា ច្បាប់មួយផ្សេងទៀតស្នើឡើងដោយក្រុមអង្គការសង្គមស៊ីវិល និងច្បាប់ចំនួនពីរទៀតមកពីគណបក្សប្រឆាំងគឺគណបក្សឆ្ពោះទៅមុខ និងគណបក្សប្រជាធិបតេយ្យ។ 

ឧបនាយករដ្ឋមន្រ្តី ស៊ុមសាក់ ថេបសុធីន (Somsak Thepsuthin) បានថ្លែងប្រាប់សភាអំពីសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលថា "ជាគោលការណ៍ សេចក្តីព្រាងច្បាប់នេះគឺសម្រាប់វិសោធនកម្មបទប្បញ្ញត្តិមួយចំនួននៅក្នុងក្រមរដ្ឋប្បវេណី ដើម្បីបើកផ្លូវសម្រាប់គូស្នេហ៍ ដោយមិនគិតពីភេទ អាចភ្ជាប់ពាក្យ និងរៀបការបាន”។ លោកបន្តថា៖ "ច្បាប់នេះនឹងផ្តល់សិទ្ធិទំនួលខុសត្រូវ និងឋានៈគ្រួសារស្មើរនឹងអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីនាពេលបច្ចុប្បន្នក្នុងគ្រប់ទិដ្ឋភាពទាំងអស់”។ លោកក៏បានបង្ហើបផងដែរថា រដ្ឋាភិបាលបានធ្វើការស្ទង់មតិនៅចន្លោះថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដែលបង្ហាញពីការគាំទ្រជាសាធារណៈរហូតដល់ ៩៦.៦ភាគរយចំពោះសេចក្តីព្រាងច្បាប់នេះ។

គួរឱ្យដឹងផងដែរថា ថៃគឺជាប្រទេសមួយដែលលេចធ្លោក្នុងតំបន់អាស៊ីដែលមានសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT Community) ប៉ុន្តែសកម្មជននយោបាយជាច្រើនបាននិយាយថា ច្បាប់ និងស្ថាប័នរបស់ប្រទេសនេះមិនទាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាកប្បកិរិយាសង្គម និងនៅតែរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា និងគូស្នេហ៍ដែលមានភេទដូចគ្នា។ កន្លងមក កោះតៃវ៉ាន់ និងនេប៉ាល់ បានអនុញ្ញាតច្បាប់ឱ្យមានការទទួលស្គាល់ដោយស្របច្បាប់ចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក