ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចាប់ខ្លួនជនបរទេស ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត ៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។

កម្លាំងជំនាញ (ក១១) សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណី ជួញដូរ រក្សាទុកគ្រឿងញៀន នៅពីរគោលដៅផ្សេងគ្នា នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងបុរីមួយកន្លែង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ និងជនជាតិវៀតណាម ២នាក់។

សមត្ថកិច្ចចាប់បានវត្ថុតាងរួមមាន សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៦គីឡូក្រាម និង៤៦ក្រាម សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ២៨គីឡូក្រាម និង ៣៨០ក្រាម សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់ ៨៣២ក្រាម សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់ ២គីឡូក្រាម ៩៦៦ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ៥៨គីឡូក្រាម និង២២៤ ក្រាម ជាមួយសារធាតុផ្សំបង្កើនបរិមាណ ទម្ងន់ ៣៣៦,៤០គីឡូក្រាម និងសារធាតុមិនច្បាស់ ៣គីឡូក្រាម និង៩៦៦ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរឹបអូសបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក