ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថៃពន្យារគម្រោងផែនការថវិកាជាតិប្រចាំឆ្នាំ ១០០ពាន់លានដុល្លារអាមេរិក ដល់ខែឧសភា ឆ្នាំ២០២៤

ថៃ៖ គម្រោងកញ្ចប់ថវិកាជាតិចំណាយប្រចាំឆ្នាំចំនួន ៣,៤៨លានលានបាត (ប្រមាណជា ១០០ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថាអាចនឹងអនុម័តរួចរាល់នៅដើមខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមការបញ្ជាក់របស់អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃកាលពីថ្ងៃពុធ ទី២០ ខែធ្នូកន្លងទៅ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាដែលត្រូវចំណាយប្រចាំឆ្នាំនេះ ដំបូងឡើយត្រូវបានគេរំពឹងថានឹងរួចរាល់នៅខែតុលា ឆ្នាំ២០២៣ ក៏ប៉ុន្តែត្រូវបានពន្យារពេលដោយសារការបោះឆ្នោតដែលធ្វើឡើងកាលពីខែឧសភា រួមជាមួយការអូសបន្លាយពេលដឹកនាំនៃរដ្ឋាភិបាលចាំផ្ទះមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរួចរាល់។

អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក ជុឡាពន់ អាមុនវិវ៉ាត់ (Julapun Amornvivat) បានប្រាប់មកកាន់សារព័ត៌៌មានថា ដោយសារតែកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៤ នឹងត្រូវរង់ចាំការរៀបចំរួចរាល់រហូតដល់ខែឧសភា ឆ្នាំ២០២៤ ដូច្នេះមានន័យថាប្រទេសថៃនឹងត្រូវជំរុញសេដ្ឋកិច្ចរបស់ខ្លួនឱ្យខ្លាំងនៅដើមឆ្នាំ ដើម្បីអាចរក្សាបានលំនឹង និងស្ថិរភាពក្នុងប្រទេស។ លោកបានបន្ថែមថា ការកាត់ពន្ធដែលបានគ្រោងទុករហូតដល់ ៥០,០០០ បាតសម្រាប់អ្នកទិញទំនិញ និងសេវាកម្មមួយចំនួននៅចន្លោះថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ គួរតែបង្កើនការចំណាយ ៧០ពាន់លានបាត ដោយបន្ថែម ០.១៨ភាគរយដល់កំណើនសេដ្ឋកិច្ច។

កាលពីខែតុលាកន្លងទៅ ក្រសួងហិរញ្ញវត្ថុថៃបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងអំឡុងប្រមាណជា ៣.២ភាគរយនៅក្នុងឆ្នាំ២០២៤ ដែលមិនទាន់គិតដល់គម្រោង Digital Wallet ថ្មីរបស់រដ្ឋាភិបាលនៅឡើយទេ។ ថ្មីៗនេះ លោកនាយក​រដ្ឋមន្ត្រីថៃ​ស្រី​ថា ថាវីស៊ីន (Srettha Thavisin) ដែលជា​ឧកញ៉ា​អចលន​ទ្រព្យ និង​ជា​អ្នក​ចំណូល​ថ្មី​លើឆាកនយោបាយ​បាន​និយាយ​ត្រង់ៗថា​ សេដ្ឋកិច្ចរបស់ថៃ​កំពុង​ស្ថិត​ក្នុង​វិបត្តិ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក