ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យបញ្ឈប់ការរុករករ៉ែនៅតំបន់ព្រៃឡង់ និងឱ្យបន្ថយទំហំនៃការស្វះស្វែងសម្រាប់អាជ្ញាប័ណ្ឌដែលបានរួចហើយមកត្រឹមកម្រិតណាមួយដែលសមស្រប។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថាននៅល្ងាចថ្ងៃព្រហស្បតិ៍ទី២១ ខែធ្នូ ឆ្នាំ២០២៣។
សម្ដេចធិបតីបានលើកឡើងថា៖ «រ៉ែដែលមានស្រាប់គឺមិនឲ្យពង្រីកបន្ថែមទេ ទុកតំបន់ការពារ»៕