ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ចាឲ្យពិនិត្យលើភាពត្រឹមត្រូវនៃសាសនាឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឱ្យប្រជុំជាមួយនឹងថ្នាក់ដឹកនាំសាសនាទាំងអស់នៅកម្ពុជា ពិនិត្យឡើងវិញទៅលើភាពត្រឹមត្រូវ និងមូលដ្ឋាននៃសាសនាទាំងអស់។

ការបញ្ចានេះគឺបន្ទាប់ពីសម្ដេចមើលឃើញថា មួយរយៈចុងក្រោយនេះមានមនុស្សជាច្រើនបានតាំងខ្លួនជាព្រះ ជាអ្នកមានបុណ្យ បង្កភាពវឹកវរនៅក្នុងសង្គមជាច្រើន។

ថ្លែងនៅក្នុងពិធីបិទសន្និបាតក្រសួងបរិស្ថាននៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតីបានចាត់ទុកភាពរញ៉េរញៃនៃសាសនាដែលគ្មានមូលដ្ឋាន ថាបានប៉ះពាល់ទៅដល់បរិស្ថានសង្គមយ៉ាងធ្ងន់ធ្ងរ។ សម្ដេចថាសេរីភាពនៃសាសនាកម្ពុជាគោរពក៏ប៉ុន្តែមិនគួរណាសេរីភាពដែលគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃសង្គមនោះទេ។

សម្ដេចថា៖ «សុំឱ្យពិនិត្យមើលរាល់ការធ្វើសកម្មភាពផ្សេងៗត្រូវមានមូលដ្ឋានច្បាស់លាស់ឬអត់? រាល់ជំនឿដែលគ្មានមូលដ្ឋានច្បាស់លាស់សូមពិនិត្យឡើងវិញ»។

ជាមួយគ្នានេះសម្ដេចក៏បានបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យចូលរួមនៅក្នុងករណីនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក