ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងមហាផ្ទៃ បណ្ដេញនគរបាលប្រឆាំងគ្រឿងញៀនថ្នាក់វរសេនីយត្រីមួយរូបចេញពីក្របខ័ណ្ឌនគរបាលជាតិ

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ ត្រូវបានក្រសួងមហាផ្ទៃ ដកហូតមុខតំណែងឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសចុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ ជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មន្ត្រីរូបនេះត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារតែក្រសួងរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។

លោក ទូច សុឃៈ បានលើកឡើងថា នេះមិនមែនជាលើកទីមួយទេដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីសម្រេចបណ្តេញមន្ត្រីដែលប្រព្រឹត្តល្មើសវិនិយ ចេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កន្លងមកក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា រាល់មន្ត្រីនគរបាលជាតិណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក