ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

តុលាការរុស្សីពិន័យ Google ជាង ៥០លានដុល្លារអាមេរិក ជុំវិញការផ្សាយព័ត៌មានក្លែងក្លាយនៅអ៊ុយក្រែន

រុស្សី៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ៤,៦ពាន់លានរ៊ូបល្ល ឬស្មើនឹងប្រមាណជា​ ៥០,៨លានដុល្លារអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ ចំពោះការខកខានមិនលុបចេញនូវទិន្នន័យព័ត៌៌មានមួយចំនួនដែលរុស្សីអះអាងថាជាព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសអ៊ុយក្រែន។

រុស្សីគឺជាប្រទេសមួយដែលឈានមុខគេក្នុងការស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក រឹតបន្តឹង ត្រួតពិនិត្យ និងកែលម្អខ្លឹមសារព័ត៌៌មានរបស់ខ្លួន តាមរយៈតំណាងនៃបណ្តាក្រុមហ៊ុនទាំងនោះនៅក្នុងប្រទេសរុស្សី ជាពិសេសព័ត៌មានសំខាន់ៗមួយចំនួន រាប់ចាប់តាំងពីបញ្ហាជម្លោះនៅរុស្សី និងអ៊ុយក្រែនបានផ្ទុះឡើងមកកាលពីខែកុម្ភៈ ឆ្នាំ២០២២។

មកដល់ពេលនេះ ក្រុមហ៊ុន Google ពុំទាន់មានការឆ្លើយតបណាមួយឡើយ ជុំវិញការស្នើសុំឱ្យបំភ្លឺលើការពិន័យរបស់រុស្សីនេះ។ គួរបញ្ជាក់ថា កន្លងមក រុស្សីតែងតែហៅបញ្ហាសង្គ្រាម និងជម្លោះជាមួយអ៊ុយក្រែនថាជា "ប្រតិបត្តិការយោធាពិសេស"។ 

កន្លងមក YouTube និង Google ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet គឺជាគោលដៅនៃការខឹងសម្បារពីសំណាក់រដ្ឋាភិបាលរុស្សី ប៉ុន្តែយ៉ាងណាមិញក្រុមហ៊ុនទាំងនេះ មិនបានរងបំរាមដូចទៅនឹងបណ្ដាញសង្គមធំៗរួមមាន Facebook និង Instagram របស់ Twitter និង Meta ជាដើម។ កន្លងមកក្រុមហ៊ុនធ្លាប់ត្រូវបានរងការពិន័យចំនួនទឹកប្រាក់ ៧.២ពាន់លានរ៊ូបល្ល (ជិត ៨០លានដុល្លារអាមេរិក) កាលពីចុងឆ្នាំ២០២១ និងរងការពិន័យសាជាថ្មីម្តងទៀតចំនួនជាង ២១,១ពាន់លានរ៊ូបល្ល (ជិត ២៣២លានដុល្លារអាមេរិក) កាលពីចខែសីហា ឆ្នាំ២០២២ កន្លងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក