ភ្នំពេញ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃសែន «នំអ៊ី» ដែលភាគច្រើនពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិនតែងតែសែនមិនដែលខកខានឡើយ។ គ្រូចិនសែ លី ម៉េង បានចែករំលែកពីរបៀបសែននំអ៊ីឱ្យបានត្រឹមត្រូវ។
បើតាមគ្រូចិនសែ លី ម៉េង ម៉ោងដែលត្រូវសែនល្អ មានចាប់ពីម៉ោង៧:0៧នាទីព្រឹក ដល់ម៉ោង៨:០៩នាទីព្រឹក។ គ្រូចិនសែ បានប្រាប់ពីពិធីសែនទេវត្តា បរិវេណមុខផ្ទះ ដោយរៀបចំ តែក្តៅ៣កែវ នំអ៊ី៣ចានចង្កឹះ (មាននំអ៊ីមានស្នូល និងលាយជាមួយនំអ៊ីតូចៗ មានក្រហម និងស)។
ពិធីសែនទេវត្តាថែរក្សាទ្វាផ្ទះ អាចរៀបចំ តែក្ដៅ ៣កែវ នំអ៊ី៣ចានចង្កឹះ (មាននំអ៊ីមានស្នូល និងលាយជាមួយនំអ៊ីតូច)។ ពិធីសែនជំនាងផ្ទះ (ទីជូអៀ) រៀបចំតែក្ដៅ ៥កែវ នំអ៊ី ៥ចានចង្កឹះ (មាននំអ៊ីមានស្នូល និងលាយជាមួយនំអ៊ីតូចៗ មានក្រហម និងស)។
ពិធីសែនកុងម៉ា រៀបចំតែក្ដៅ ៤កែវ នំអ៊ី ៤ចានចង្កឹះ (មាននំអ៊ីមានស្នូល និងលាយជាមួយនំអ៊ីតូចៗ មានក្រហម និងស)។
ពិធីសែនទេវតាចង្ក្រាន រៀបចំ តែក្ដៅ ៣កែវ នំអ៊ី៣ចានចង្កឹះ (មាននំអ៊ីមានស្នូល និងលាយជាមួយនំអ៊ីតូចៗ មានក្រហម និងស)។ គ្រូចិនសែ បញ្ជាក់ថា ពេលសែនហាមដាក់ល្ង ហើយមិនចាំបាច់ដាក់ក្រដាសសែនក៏បានដែរ៕