ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

CDC អនុម័តគម្រោងវិនិយោគចំនួន១៥ ដែលអាចបង្កើតឱកាសការងារជាង ១,៦ម៉ឺនកន្លែង

ភ្នំពេញ៖ ក្នុងរយៈពេល ២សប្តាហ៍នៃខែធ្នូនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះ បញ្ជីគម្រោងវិនិយោគចំនួន១៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ១៦ ០០០កន្លែង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ក្នុងចំណោមគម្រោងវិនិយោគទាំង១៥នោះ ចំនួន ១៤គម្រោងស្ថិតក្នុងវិស័យឧស្សហកម្ម និង១គម្រោងស្ថិតនៅវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។

ក្នុងនោះមានគម្រោងវិយោគបង្កើតរោងចក្រកាត់ដេរ រោងចក្រផលិតស្បែកជើង រោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ បន្ទប់ទឹក និងគ្រឿងបង្គំវាំងនន រោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលំអ គ្រឿងអេឡិចត្រូនិក និងតុក្កតាសម្រាប់តាំងលំអសួនច្បារ និងគម្រោងវិនិយោគ អភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុក ថាមពលអគ្គិសនីខេត្តពោធិ៍សាត់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

គម្រោងវិនិយោគទាំង១៥នោះ ភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កណ្តាល តាកែវ ស្វាយរៀង កំពង់ចាម និងខេត្តព្រះសីហនុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក