ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាកំពុងសហការជាមួយអាជ្ញាធរចាត់ការផ្លូវច្បាប់ចំពោះក្រុមហ៊ុនដែលដាក់រូបប្រាសាទបាយ័ននៅលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀមលក់នៅទីផ្សារអាមេរិក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងសហការជាមួយក្រសួងការបរទេស និងស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការលើក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដាក់រូបប្រាសាទបាយ័នលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀមលក់នៅលើទៅទីផ្សារផ្ទាល់ និងអនឡាញក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារនៃសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដទៃទៀតផងដែរ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្រសួងនឹងជូនព័ត៌មានដល់សាធារណជនអំពីលទ្ធផលនៃចំណាត់ការជាបន្តទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងពាណិជ្ជកម្ម បានអះអាងថា កន្លងមកក្រសួងបានសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅបណ្តាប្រទេស ដើម្បីទប់ស្កាត់ និងដោះស្រាយដោយជោគជ័យនូវករណីបន្លំប្រើប្រាស់ស្លាកសញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូបជាតិននានា ដាក់នៅលើផលិតផលដែលតាំងលក់នៅទីផ្សារអន្តរជាតិដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា។

តែយ៉ាងណា កាលពីថ្មីៗនេះ ក្រសួងសង្កេតឃើញថានៅមានការប្រើប្រាស់ស្លាកសញ្ញាអត្តសញ្ញាណជាតិ ជាប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តនៅលើសំបកវេចខ្ចប់ផលិតផល និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់ ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ក្រសួង ក៏បាននិងកំពុង ណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ហើយផ្តល់ ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ លើករណីផ្សេងទៀតផងដែរ»។

ក្រសួងអរគុណចំពោះសាធារណជនទាំងអស់ដែលបានផ្តល់ព័ត៌មាននានាទាក់ទងនឹងករណីការប្រើប្រាស់ស្លាកសញ្ញាអត្តសញ្ញាណជាតិ ហើយសាធារណជនអាចទាក់ទងមកលេខ ០១២ ៨១៦ ៦៦៣, ០១២ ៣៨៧ ៨៧៨ និងលេខទូរសព្ទ ០១២ ៦៦៦ ៩៧៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក