ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាច់បង្កក មើមខ្ញី និងខ្ញីហាន់ ខូចគុណភាពជាង២តោន ត្រូវបានដុតបំផ្លាញចោល

ភ្នំពេញ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានដុតបំផ្លាញចោលសាច់បង្កក មើមខ្ញី និងខ្ញីហាន់ ខូចគុណភាព និងមានលាយសារធាតុគីមីសរុប២,៣៩៨ គីឡូក្រាម។

សាច់បង្កក មើមខ្ញី និងខ្ញីហាន់ ២,៣៩៨គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលដោយសារតែ ខូចគុណភាព កង្វះអនាម័យ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងមានការត្រាំនូវសារធាតុគីមី Sodium Hydrosulfite ដែលមន្ត្រីជំនាញបង្រ្កាបបាននាពេលថ្មីៗនេះ។

ក្នុងនោះ មានសាច់បង្កក ខូចគុណភាព ចំនួន ២,២២៨គីឡូក្រាម មើមខ្ញី ខ្ញីហាន់ត្រាំ មានផ្ទុកសារធាតុគីមីហាមឃាត់Sodium Hydrosulfite ចំនួន ១០ការ៉ុង ស្មើនឹង១៧០ គីឡូក្រាម។

ក្នុងពិធីដុតបំផ្លាញចោលនូវទំនិញខូចគុណភាពទាំងនេះ ក៏មានការសម្របសម្រួលនិងចូលរួមពីអាជ្ញាធរដែនដី និងការរិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក