ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Neymar នឹងអវត្តមានពីពាន Copa America

ប្រេស៊ីល៖ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar នឹងពុំជាសះស្បើយពីរបួសជង្គង់បានទាន់ពេលវេលានោះទេ ហើយនឹងត្រូវអវ​​ត្តមានពីពានរង្វាន់ Copa America ដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយតែម្តង។ នេះបើតាមការ Update ព័័ត៌៌មានចុងក្រោយពីលោក Rodrigo Lasmar ដែលជាវេជ្ជបណ្ឌិតប្រចាំក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។ 

កីឡាករអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ប្រេស៊ីលរូបនេះ បានទទួលការវះកាត់ព្យាបាលរបួសកាលពីខែមុន បន្ទាប់ពីរងរបួសសរសៃចងឆ្អឹងមុខ (ACL) និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់ខ្លួន អំឡុងការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកាលពីខែតុលាកន្លងទៅ។ 

លោក Rodrigo Lasmar ដែលជាអ្នកទទួលភារកិច្ចក្នុងការវះកាត់នេះដោយផ្ទាល់បានបញ្ជាក់ថា កីឡាករវ័យ ៣១ឆ្នាំរូបនេះ ទំនងជាមិនអាចជាសះស្បើយបានមុនខែសីហាទេ ហើយក្រុមគ្រូពេទ្យក៏មិនចង់ប្រើប្រាស់វិធីព្យាបាលបែបផ្លូវកាត់ដើម្បីឱ្យគេអាចបង្ហាញខ្លួននៅក្នុងពានរង្វាន់ Copa America ឆ្នាំ២០២៤ ដែរ។ លោក Lasmar បានប្រាប់វិទ្យុ FM98 របស់ប្រេស៊ីលថា៖ "ពេលវេលាមិនសមស្របទេ! វាហាក់ដូចជាលឿនពេក ហើយគ្មានវិធីសាស្រ្តណាមួយដែលអាចធ្វើឱ្យ Neymar ជាសះស្បើយមុនពេលកំណត់ឡើយ ជាពិសេសគឺវាមានភាពប្រថុយប្រថានខ្លាំងណាស់។ យើងរំពឹងថា គេអាចនឹងជាសះស្បើយឡើងវិញទាន់ពេលរដូវកាលថ្មីឆ្នាំ២០២៤ នៅអឺរ៉ុបចាប់ផ្តើម ហើយយើងត្រូវតែអត់ធ្មត់"។ 

Neymar បានចូលរួមជាមួយក្រុម Al Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីតកាលពីខែសីហា ប៉ុន្តែយ៉ាងណាមិញអតីតកីឡាកររបស់ FC Barcelona និង PSG រូបនេះបង្ហាញខ្លួនទើបតែបាន ៥ប្រកួតប៉ុណ្ណោះ មុនពេលអវត្តមានពីទីលានដោយសារបញ្ហារបួសសាច់ដុំ។ ដោយឡែក គួរឱ្យដឹងផងដែរថា ពានរង្វាន់ Copa America ឆ្នាំ២០២៤ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ដោយប្រេស៊ីលស្ថិតនៅពូល D ជាមួយ កូឡុំប៊ី, ប៉ារ៉ាហ្គាយ និងក្រុមមកពីវគ្គជម្រុះពាន CONCACAF៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក