ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បន្ទាប់ពីមកពីប្រទេសជប៉ុននាយករដ្ឋមន្ត្រីមានជំនួបដល់ទៅពីរជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលចិនជាបន្តបន្ទាប់នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។ មន្ត្រីទាំងពីរនៃសាធារណរដ្ឋប្រជាមានិតចិនរួមមានអនុប្រធានសភានយោបាយចិនលោក កាវ អ៊ីនឡុង (Gao Yunlong) និងអនុរដ្ឋមន្ត្រីក្រសួងអប់រំចិនលោក វ៉ូ យ៉ាន។

ជាការកត់សម្គាល់ជំនួបជាមួយមន្ត្រីជាន់ខ្ពស់ចិនទាំងពីរនេះគឺតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី ត្រលប់មកពីប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចចំនួន ៥ថ្ងៃចូលរួមកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០។

យោងតាមការចុះផ្សាយរបស់បណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចធិបតីនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ លោក កាវ អ៊ីនឡុន (Gao Yunlong) បានជម្រាបសម្ដេចធិបតីអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិន ខណៈលោកបញ្ជាក់ថាងសមាជិកនៃគណៈប្រតិភូដែលលោកបានដឹកនាំមកកម្ពុជា មានបំណងវិនិយោគនៅកម្ពុជាលើវិស័យឧស្សាហកម្ម អប់រំ កសិកម្ម ជាដើម ឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ដូចនឹងការព្រមព្រៀងគ្នារវាង សម្តេចធិបតី និងប្រធានាធិបតី ស៊ី ជីនពីង ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ អបរំ និងកីទ្បា ជាដើម ។

ជាការឆ្លើយតប សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បន្តពូនជ្រំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពង្រឹង និងពង្រីកយន្តការទំនាក់ទំនងលើគ្រប់វិស័យ និងគ្រប់កម្រិត។ សម្តេចធិបតី បានរំឭកថា ឆ្នាំ ២០២៣ នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំជាលំដាប់ សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន «ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី»។

រហូតមកដល់ម៉ោង៥ល្ងាចនេះនៅមិនទាន់មានព័ត៌មានលំអិតពីជំនួបសម្ដេចជាមួយអនុរដ្ឋមន្ត្រីក្រសួងអប់រំចិនលោក វ៉ូ យ៉ាន នៅឡើយទេ។

អ្វីដែលជាការចាប់អារម្មណ៍គឺនាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជាបានបន្តបង្កើតទំនាក់ទំនងល្អយ៉ាងស្វាហាប់ជាមួយប្រទេសនានាទាំងអស់ខណៈសម្ដេចមានជំនួបជាបន្តបន្ទាប់នៅប្រទេសជប៉ុនមិនត្រឹមតែជួបប្រមុខរាជរដ្ឋាភិបាលនោះទេ តែសម្ដេចក៏មានជំនួបជាច្រើនជាមួយក្រុមហ៊ុនជប៉ុនជាច្រើននៅក្នុងប្រទេសនេះផងដែរ។ នៅថ្ងៃនេះសម្ដេចមិនត្រឹមតែជួបជាមួយមន្ត្រីនៃប្រទេសចិននោះទេ សម្ដេចក៏ជួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ (Jacques pellet) ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក