ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កំណាត់ផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគីរី ត្រង់ចំនុចបាក់ស្រុតកាលអំឡុង ខែសីហា ត្រូវបានជួសជុសរួចជាស្ថាពរ និងត្រៀមដាក់ឲ្យដំណើរការឆាប់ៗនេះ

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំនុចបាក់ស្រុតកាលអំឡុងក្នុងភូមសាស្រ្តស្រុកអូររាំង ខែត្តមណ្ឌលគីរី ត្រូវស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ និងត្រៀមដាក់ឲ្យដំណើរការឆាប់ៗ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគីរី បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការចរាចរណ៏ប្រចាំថ្ងៃ ជាពិសេសដល់ រដូវដឹកជញ្ជូនកសិផលនានា កំណាត់ផ្លូវជាតិលេខ៧៦ ដែលរងការបាក់ស្រុតនារដូវវស្សា ខែសីហា ឆ្នាំ២០២៣ កន្លងមក ត្រូវស្ថាបនារួចរាល់ជាស្ថាពរ និងត្រៀមដាក់ឲ្យដំណើរការនាពេលខាងមុខ។

ជាមួយគ្នានេះ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក រស់ គីមធន បានបន្តថា ក្រុមការងារបានធ្វើការស្រោចកៅស៊ូ រោយថ្មទំហំ ១៩មម រួចទាំងស្រុងហើយ លើកំណាត់ ផ្លូវជាតិលេខ៧៦ ប្រវែង ៤២៥ (PK93+900 to PK94+325) ដើម្បីតភ្ជាប់ឡើងវិញ ជំនួសផ្លូវជាតិលេខ៧៦ ដែលបានរអិលស្រុតចុះកាលពីយប់ថ្ងៃទី០១ សីហា ២០២៣ កន្លងមកនោះ។

គួរឱ្យដឹងដែរថា ផ្លូវជាតិលេខ ៧៦ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបាក់ស្រុតចុះ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់ ដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក