ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រកាសលទ្ធផលជោគជ័យនៃការសាកល្បងប្រើប្រាស់រដ្ឋបាល Digital ក្នុងជំហានទី១

ភ្នំពេញ៖ រដ្ឋបាល Digital របស់ក្រសួងបរិស្ថានបានផ្តើមដំណើរការសាកល្បងហើយ នៅក្នុងចំណោមថា្នក់ដឹកនាំរបស់ក្រសួង ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលាជាងមុន និងទទួលបានព័ត៌មានជាក់លាក់អំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត បានឱ្យដឹងថា នៅក្នុងដំណាក់កាលទី១ នៃការដាក់ឱ្យប្រើសាកល្បងនេះ ក្រសួងទទួលបានភាពជោគជ័យឆ្លើយតបទៅនឹងដំណើរការការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងជាជំហានបន្ទាប់ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងចំណោមមន្រ្តីរាជការទាំងអស់ និងជាពិសេសមន្រ្តីឧទ្យានុរក្ស។

ទន្ទឹមនោះ ដើម្បីជំរុញឱ្យនាវាបរិស្ថានសម្រេចបានស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ក្រសួងបរិស្ថានមានយុទ្ធសាស្រ្តចក្រាដែលជាត្រីវិស័យចង្អុលផ្លូវ និងជួយឱ្យសុក្រឹតកម្មបរិស្ថានកិច្ចសម្រេចបាន តាមរយៈបន្ទះកងវិលផ្នែកខាងក្នុងចំនួន ៣គឺ គោលនយោបាយ រដ្ឋបាល និងផ្សព្វផ្សាយ ដែលកងវិលទាំងនេះ រុញឱ្យមានចលនាទៅលើកង៣ នៅផ្នែកខាងក្រៅ គឺភាពស្អាត ភាពបៃតង និងចីរភាព។

រដ្ឋមន្រ្តីបរិស្ថានបញ្ជាក់ថា មុំទាំង៣ ខាងលើនេះ បានធ្វើឱ្យក្រសួងសម្រេចបាននូវលទ្ធផលជាច្រើន ដែលក្នុងនោះមានការគាំទ្រ និងប្តេជ្ញាចិត្តពីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣លាននាក់ នឹងបានបន្តឥតដាច់នូវចរន្តនៃការគាំទ្រ ហើយកាន់តែធំឡើងៗជាលំដាប់ និងល្បីរន្ទឺនៅលើឆាកអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក