ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានរដ្ឋសភាបារាំង អញ្ជើញប្រធានរដ្ឋសភាកម្ពុជាទៅចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តីនៅបារាំង

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោក សាក់ ប៉ឺឡេ (Jacgues Pellet) បានចូលសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា និងបាននាំមកនូវលិខិតអញ្ជើញរបស់លោកស្រីប្រធានរដ្ឋសភាបារាំងមកឱ្យលោកស្រី ឃួន សុដារី ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារំាង។

ប្រធានរដ្ឋសភាបារាំង លោកស្រី Yaël Braun-Pivet បានអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារាំង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ តាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងរកមធ្យោបាយដោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ។

វេទិកាដ៏សំខាន់នេះនឹងមានប្រធានសភាជាស្រ្តី នៅទូទំាងពិភពលោកប្រមាណ ៤០ប្រទេសចូលរួម ដើម្បីពិភាក្សា ចែករំលែកនូវឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកានេះមានសារៈសំខាន់បំផុតដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តី ដែលបានកំពុងជួបប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។

នៅកំឡុងពេលចូលរួមវេទិកានេះ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹងមានជំនួបជាមួយសមភាគីនៃរដ្ឋសភាបារំាង ដើម្បីជំរុញវឌ្ឍនៈភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញនេះនិងបានថែ្លងអំណរគុណដល់ លោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង ដែលបានគោរពអញ្ជើញសម្តេចទៅចូលរួមវេទិកាដ៏សំខាន់នេះ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងបរិបទដែលពិភពលោកបានកំពុងជួបប្រទះនូវការប្រទាញប្រទុងគ្នាលើបញ្ហាភូមិសាស្រ្តនយោបាយ ការផ្ទុះឡើងនូវសង្រ្គាម អំពើហិង្សា ព្រមទំាងបញ្ហាជំងឺរាតត្បាតនានា រួមទាំងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើឱ្យស្រ្តី និងកុមារី ងាយនឹងរងគ្រោះជាងគេ។ វេទិកាដែលរដ្ឋសភាបារាំងនឹងរៀបចំនោះ ពិតជាមានសារៈសំខាន់ និងអាចឆ្លើយតបចំពោះបញ្ហាជាក់ស្តែង។

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ២០២២ ហើយកាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារាំងផងដែរ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារាំងដែលបានគំាទ្រកម្ពុជាតាំងពីដើមមក ជាពិសេសនៅក្នុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ បារាំងបានជួយបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តនិងផ្តល់ជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា បារាំងជាប្រទេសមួយ ដែលបានចូលរួមកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពដល់កម្ពុជា ដូចជាវិស័យ ច្បាប់ សុខាភិបាល កសិកម្ម ការអភិវឌ្ឍជនបទ ទឹកស្អាត បច្ចេកវិទ្យា ជាដើម។ សិស្សនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសបារាំង បានក្លាយជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើននៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ មានធនធានមនុស្សភាគច្រើនជាយុវជន ដែលមានចំណេះដឹង ភាពស្វាហាប់ និងឆន្ទះមុះមុត នៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្តល់ជាអាទិភាពលើសុខភាពពលរដ្ឋ ហើយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្សជាគន្លឹះ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់រដ្ឋាភិបាលប្រទេសបារំាងជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសបារាំងឱ្យបានចំនួនច្រើន និងជួយលើកកម្ពស់ពាណិជ្ជកម្មប្រទេសទាំងពីរ ជួយកៀរគរអ្នកទេសចរនិងអ្នកវិយោគទុនបារំាងមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង ព្រមទំាងជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក