ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

១១ខែ ឆ្នាំ២០២៣ ពន្ធដារប្រមូលពន្ធអាករបានជាង ៣ ៣០០លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ ប្រមូលចំណូលពន្ធអាករសម្រេចបាន ៣ ៣៤៧,១៨លានដុល្លារ ស្មើនឹង ៩៣,៧១ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលធ្វើឡើងក្រោមអធិបតីភាព អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះដែរ ក្នុង១១ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានដោះស្រាយឯកសារបណ្តឹងតវ៉ាលើសវនកម្មពន្ធដារសម្រេចបានចំនួន ៣៩៦ករណី និងដំណោះស្រាយចំពោះករណីស្នើសុំអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាដែលមានសរុបចំនួន ៤០៦សហគ្រាស។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ បានចំនួនជាង ១០ម៉ឺនករណី ក្នុងនោះតាមរយៈ Call center 1277 ចំនួនជាង ៦ម៉ឺនករណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក