ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក Abdel Fattah al-Sisi ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជាប់ជាប្រធានាធិបតីអេហ្ស៊ីបអាណត្តិទី៣

អេហ្ស៊ីប៖ លោក Abdel Fattah al-Sisi ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីម្តងទៀតសម្រាប់អាណត្តិទី៣ ក្រោយពីលោកបានបន្តឈ្នះការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូនេះ ដែលការបោះឆ្នោតខាងលើ លោក Sisi ត្រូវបានគេមើលឃើញថាពុំមានគូប្រជែងលេចធ្លោណាមួយឡើយ ខណៈការ​បោះឆ្នោតនេះបានធ្វើឡើងក្នុងអំឡុងពេលដែលអេហ្ស៊ីបកំពុងនៅក្បែរវិបត្តិមួយដែរ ពោលគឺសង្គ្រាមយ៉ាងសន្ធោសន្ធៅនៅតំបន់ហ្កាហ្សា។ 

បើយោងតាមទិន្នន័យពីអាជ្ញាធរជាតិរៀបចំការបោះឆ្នោត នៅក្នុងការបោះឆ្នោតនេះ លោក Abdel Fattah al-Sisi បានទទួលការគាំទ្រក្នុងសំឡេង ៨៩,៦ភាគរយ ជាជ័យជម្នះដ៏ធំធេងមួយក្នុងអំឡុងពេលដែលអេហ្ស៊ីបកំពុងមានបញ្ហាប្រឈមនៃវិបត្តិសេដ្ឋកិច្ច ហើយអេហ្ស៊ីបកំពុងព្យាយាមគ្រប់គ្រងហានិភ័យនៃការរាលដាលពីសង្គ្រាមដែលកំពុងកើតមាននៅក្បែររបងព្រំដែនរបស់ខ្លួនលើឧបទ្វីបស៊ីណៃ (Sinai)។ 

ប្រជាជនភាគច្រើនរបស់អេហ្ស៊ីបហាក់ព្រងើយកន្តើយចំពោះការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃទី១០ និងថ្ងៃទី១២នេះ ហើយបាននាំគ្នានិយាយថា លទ្ធផលនៃការបោះឆ្នោតនេះគឺជាការសន្និដ្ឋានទុកជាមុន។ រដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងបានជំរុញយ៉ាងខ្លាំងក្នុងការអំពាវនាវឱ្យប្រជាជននាំគ្នាទៅបោះឆ្នោត ខណៈអាជ្ញាធរជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ទិន្នន័យអ្នកចេញទៅបោះឆ្នោតមានរហូតដល់ទៅ ៦៦,៨ភាគរយ ដែលជាទិន្នន័យខ្ពស់បើធៀបទៅនឹងឆ្នាំ២០១៨ មានអ្នកទៅបោះឆ្នោតតែប្រមាណ ៤១ភាគរយប៉ុណ្ណោះ។ 

លោក Sisi បាននិយាយនៅក្នុងសុន្ទរកថាមួយភ្លាមៗបន្ទាប់ពីលទ្ធផលត្រូវបានប្រកាសថា៖ "ប្រជាជនអេហ្ស៊ីបបានតម្រង់ជួរដើម្បីបោះឆ្នោតមិនត្រឹមតែជ្រើសរើសប្រធានាធិបតីរបស់ពួកគេសម្រាប់អាណត្តិក្រោយប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញពីការបដិសេធរបស់ពួកគេចំពោះសង្រ្គាមអមនុស្សធម៌នេះទៅកាន់ពិភពលោកទាំងមូល" ។ លោក​បាន​ពណ៌នា​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ចលនា​អ៊ីស្លាម​ប៉ាឡេស្ទីន​ហាម៉ាស​ថា​ជា​បញ្ហា​ប្រឈម​ចម្បង​របស់​អេហ្ស៊ីប។ 

យោងតាមប្រភពពីសារព័ត៌៌មាន Reuter បានអះអាងថា ក្នុងការបោះឆ្នោតនេះគេបានប្រទះឃើញពលរដ្ឋអ្នកបោះឆ្នោតត្រូវបានដឹកជញ្ជូនដោយឡានក្រុងចូលទៅកាន់មណ្ឌលបោះឆ្នោត ហើយមានការចែកចាយអាហារឱ្យទៅអ្នកបោះឆ្នោតផងដែរ ស្របពេលមនុស្សមួយចំនួនទៀតនិយាយថា ពួកគេត្រូវបានថៅកែ ឬអ្នកគ្រប់គ្រងនៅកន្លែងធ្វើការបង្ខំឱ្យទៅបោះឆ្នោត។ កន្លងមកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបញ្ជាក់ថា ចំពោះទង្វើខាងលើពោលគឺការផ្តល់ប្រាក់ ឬទំនិញណាមួយជាថ្នូរនឹងការបោះឆ្នោត គឺជាបទល្មើសព្រហ្មទណ្ឌ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក