ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រី ឆាយ ប្ញទ្ធិសែន លើកទឹកចិត្តមន្ត្រីមានពិការភាពជាមួយនឹងភាពជោគជ័យលើការងារអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធាន “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ។

ពិធីសំណេះសំណាលនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរភាពជោគជ័យនៃវិស័យពិការភាពនៅកម្ពុជា និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ព្រមទាំងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៧២រូប។

យោងតាមរបាយការណ៍របស់ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទលោក សុខ ម៉េង បានបញ្ជាក់ថា ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាជនមានពិការភាព សរុបចំនួន ៣៨នាក់ ស្មើ ៣,៨% ធៀបនឹងចំនួនមន្ដ្រីរាជការសរុបនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះនៅទីស្ដីការក្រសួងមានចំនួន ១១នាក់ និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មានចំនួន ២៧នាក់។

ក្នុងឱកាសនោះដែរអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុលោក បាន បូរ័ត្ន បានឡើងអានព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ។

ក្នុងនាមរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទលោក ឆាយ ឫទ្ធិសែន បានលើកឡើងថា ជនមានពិការភាពទាំងអស់ បានចូលរួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យរបស់ក្រសួងលើការងារអភិវឌ្ឍន៍ជនបទផងដែរ ។ ក្រសួងនឹងបន្តលើកទឹកចិត្តដល់បងប្អូនមន្ត្រីមានពិការភាពឱ្យចូលរួមគ្រប់សកម្មភាពរបស់ក្រសួង។

ឆ្លៀតក្នុងពិធីសំណេះសំណាលនោះលោករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពទាំងអស់បន្ដខិតខំអនុវត្តតួនាទី ភារកិច្ច គោរពវិន័យការងារ ក្រមសីលធម៌មន្ដីរាជការ ចូលរួមផ្សព្វផ្សាយនូវគោលនយោបាយ, គោលការណ៍,ច្បាប់, និងបទដ្ឋានគតិយុត្តនានា ដល់ប្រជាជននៅតំបន់ជនបទ នៅពេលបំពេញការងារ និងសូមបន្ដចូលរួមថែរក្សាសន្ដិភាព, សាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងសហការគ្នាដើម្បីអនុវត្តការងារសំដៅសម្រេចការងារអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក