ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុព័ន្ធការងារនៅប្រទេសបង្ហាញប្រព័ន្ធបណ្តាញសង្គម និងលេខទូរស័ព្ទពិសេសដើម្បីដោះស្រាយបញ្ហាជូនពលករ និងពលរដ្ឋកម្ពុជា

បាងកក៖ អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបង្កើតបណ្តាញសង្គម និងទំនាក់ទំនងទូរស័ព្ទពិសេស ដើម្បីបង្កើននូវប្រសិទ្ធភាពការទទួលទូរស័ព្ទ ពិគ្រោះយោបល់ និងឆ្លើយតបសារក្នុងការដោះស្រាយបញ្ហាផ្សេងៗ បន្ទាន់ ជូនបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ។ នេះបើតាមការផ្សព្វផ្សាយរបស់អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។

បើតាមការផ្សព្វផ្សាយដដែល ពលករកម្ពុជា អាជីវករ ព្រះសង្ឃ និងនិស្សិតទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ អាចទំនាក់ទំនងតាមបណ្តាញសង្គម ហ្វេសប៊ុកផេក (Facebook Page) ដែលមានឈ្មោះថា «អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ ผู้ช่วยทูตฝ่ายแรงงาน Labour Attaché REC» ពលរដ្ឋខ្មែរទាំងអស់អាចចូលរួមក្នុងក្រុមតេឡេក្រាមដែលមានបណ្តាញភ្ជាប់ https://t.me/lathailand និងបណ្តាញសង្គម ឡាញ Line ID: Labour1234 ។

បន្ថែមពីនេះ បើបងប្អូនពលករខ្មែរនៅប្រទេសថៃ មានចម្ងល់ពាក់ព័ន្ធនឹងជំនួយផ្នែកច្បាប់ បម្រាម សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ក៏អាចពីគ្រោះយោបល់មកកាន់ក្រុមអនុព័ន្ធការងារតាមរយៈលេខទូរស័ព្ទបន្ថែម ដូចជា ផ្នែកកិច្ចការអនុព័ន្ធការងារ តាមរយៈលេខទូរស័ព្ទ 094-0925-905, 094-416 5518 ផ្នែកកិច្ចការកុងស៊ុល លេខទូរស័ព្ទ 092-8050-561៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក