ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យរួមគ្នារក្សាសុខសន្តិសុខ និងស្ថេរភាពនយោបាយដែលរាជរដ្ឋាភិបាលខំកសាង

ព្រៃវែង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យអាជ្ញាធរ និងពលរដ្ឋរួមគ្នារក្សាសន្តិសុខ សន្តិភាព និងស្ថេរភាពនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិមុន និងអាណត្តិថ្មីខិតខំកសាងមក។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះធ្វើឡើងនៅក្នុងពិធី «ប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង» នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងធានាឱ្យការអភិវឌ្ឍប្រទេសប្រកបដោយតម្លាភាព លទ្ធភាព និងគណនេយ្យភាពសម្រាប់ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ ត្រូវចាំបាច់ណាស់ពង្រឹងលើអភិបាលកិច្ចដើម្បីឱ្យរដ្ឋបាលសាធារណៈដំណើរការប្រកបដោយប្រសិទ្ធភាព។ ជាពិសេសត្រូវពង្រឹងបន្ថែមទៀតនូវភាពជាដៃគូជាមួយភាគីជាមិត្ត និងធ្វើការស្វាគមន៍នូវការគាំទ្រទាំងឡាយពីប្រទេសជាមិត្តដើម្បីធ្វើឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចរីភាព។

ជាមួយគ្នានេះ ក្រុមការងារចុះមូលដ្ឋានតាមរាជធានីខេត្ត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការឱ្យបានល្អជាមួយនឹងថ្នាក់ដឹកនាំជាតិដោយមានទំនួលខុសត្រូវ។ ទន្ទឹមនេះអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យសមាភាពចុះមូលដ្ឋានខេត្ត ត្រូវរៀបចំផែនការប្រចាំឆ្នាំរបស់ខេត្ត ខណៈដែលផែនការប្រចាំឆ្នាំរបស់ខេត្តគឺជាផែនដីដ៏សំខាន់ដើម្បីឱ្យកុ្រមការងារចុះមូលដ្ឋានខេត្តពិនិត្យក្នុងការលើកជាយោបល់នូវអ្វីដែលអាទិភាពដែលខេត្តត្រូវអនុវត្ត។ ជាពិសេសត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

គូសបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង, លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអនុប្រធាន និងមានអនុប្រធានចំនួន ៥រូបទៀត ព្រមទាំងសមាជិកចំនួន ២៥៦នាក់ ជាសេនាធិការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក