លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកកត្តាមនុស្សជាអាទិភាពចម្បង នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១

ជប៉ុន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកត្តាមនុស្សជាអាទិភាពចម្បង នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយចំណេះដឹង និងសមត្ថភាព។

សម្តេចធិបតី បានថ្លែងឱ្យដឹងបែបនេះនៅក្នុងជំនួបជាមួយ សមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកខាងសវនកម្ម និងការឃ្លាំមើល នៃក្រុមហ៊ុន DMG MORI លោក ម៉ាសាហ៊ីរ៉ូ យ៉ាណាគីហារ៉ា (Masahiro Yanagihara) នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាហ៊ីរ៉ូ យ៉ាណាគីហារ៉ា បានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន DMG MORI ដែលជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោកក្នុងការផលិត និងផ្គត់ផ្គង់ម៉ាស៊ីន Computerised Nmercial Control-CNC, ម៉ាស៊ីនកាត់ពត់-បត់ទម្រង់ អ៊ុលត្រាសូនិក ម៉ាស៊ីនព្រីន 3D និងសេវាក្នុងការបណ្តុះបណ្តាល ជួសជុល និងថែទាំគ្រឿងបន្លាស់។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន DMG MORI មានរោងចក្រផលិតចំនួន ១២ទីតាំង និងស្នាក់ការលក់ចំនួន ១១៣កន្លែង គ្របដណ្តប់លើទីផ្សារចំនួន ៨៨ប្រទេស។ នៅកម្ពុជា ក្រុមហ៊ុន DMG MORI បានសហការជាមួយមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (Cambodia-Japan Digitalized Manufacturing Center – CJDM) ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឧស្សាហកម្មជាន់ខ្ពស់ ដើម្បីឆ្លើយតបដិវត្តឧស្សាហកម្ម ៤.០ នៅកម្ពុជា និងតំបន់។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់ការអភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) និងធនធានមនុស្សកម្ពុជា ឱ្យឈានឡើងថែមទៀតសម្រាប់ឆ្លើយតបនឹងបដិវត្តកម្មឧស្សាហកម្ម ៤.០ នៅកម្ពុជា ដែលការណ៍នេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចនាយករដ្ឋមន្ត្រី បានគូសញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកត្តាមនុស្សជាអាទិភាពចម្បង នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ-ដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយចំណេះដឹង និងសមត្ថភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាល គាំទ្រ និងបង្កលក្ខណៈដល់ការបន្តដំណើរការមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាដ៏សំខាន់មួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក