ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ ផ្តល់ឥណទានជួយដល់វិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញដល់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាបដែលជួបប្រទះនូវបញ្ហាផ្នែកហិរញ្ញវត្ថុ។

ថ្លែងនៅក្នុងពិធីសម្ពោធ «អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower)» នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតីបានលើកឡើងដូច្នេះថា៖ «លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ដើម្បីជួយវិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាប អតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសមវិធានធន់រយៈពេល ១២ខែ»។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករនៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យតាមប្រភេទអាជីវកម្ម និងការអនុគ្រោះផ្សេងទៀត ដើម្បីជួយស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាប។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញទៅដល់ធនាគារទាំងអស់ផ្ដល់ឥណទានទៅដល់សហគ្រាសមីក្រូធនតូច និងមធ្យម និងបង្កើនឥណទានទៅដល់វិស័យកសិកម្មផងដែរ។

តែយ៉ាងណា សម្តេចធិបតី បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មុននឹងផ្តល់ឥណទាន គឺត្រូវពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យប្រព័ន្ធធនាគារមានលំនឹង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក