ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ធនាគារទាំងអស់ក្នុងការផ្ដល់ឥណទានឲ្យបានច្រើនទៅដល់សហគ្រាសមីក្រូធនតូចនិងមធ្យម និងបង្កើនឥណទានទៅដល់វិស័យកសិកម្មផងដែរ។
សម្ដេចថាការធ្វើបែបនេះគឺដើម្បីជំរុញទៅដល់សេដ្ឋកិច្ចនិងការនាំចេញរបស់កម្ពុជា។
សម្ដេចថ្លែងនៅក្នុងពិធីសម្ពោធធនាគារវីង ព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ៕