ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក សូ ណារ៉ូ ៖ កម្ពុជាអាចនឹងបញ្ជូនពលករចំនួន៨០០០នាក់បន្ថែមទៀតទៅបម្រើការនៅប្រទេសជប៉ុន

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សូ ណារ៉ូ បានគូសបញ្ជាក់ឲ្យដឹងថា តាមរយៈកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគិនជប៉ុន កម្ពុជាអាចនឹងបន្តបញ្ជូនពលករចំនួន៨០០០នាក់បន្ថែមទៀតទៅបម្រើការនៅប្រទេសជប៉ុន។

លោក បានថ្លែងឱ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មានអំពីលទ្ឋផលនៃការចូលរួមកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន។

លោក សូ ណារ៉ូ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដោយមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ជានិច្ចនូវសុខទុក្ខបងប្អូនខ្មែរនៅក្រៅប្រទេស។

លោក ថ្លែងថា៖«នៅប្រទេសជប៉ុន តាមរយៈការចរចា ប្រទេសកម្ពុជាអាចបញ្ជូនពលករបន្ថែមទៀត អាចបាន៨ពាន់នាក់ទៀត ដើម្បីទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខនេះ»។

បើតាមលោក សូ ណារ៉ូ មិនត្រឹមតែពលករខ្មែរដែលធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ខែខ្ពស់ប៉ុណ្ណោះទេ ក្រោយបញ្ចប់ការងារនៅប្រទេសជប៉ុនពួកគេ ក៏អាចទទួលបានចំណេះ និងជំនាញដើម្បីប្រកបមុខរបរចិញ្ចឹមគ្រួសារនៅកម្ពុជានាពេលអនាគតផងដែរ។

លោកបន្តថា ជាមួយគ្នានេះសម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរកម្ពុជាសម្រួលឱ្យពលរដ្ឋ និងពលករធ្វើលិខិតឆ្លងដែន ដោយមិនចាំបាច់ត្រឡប់ទៅកម្ពុជាវិញនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក